កីឡាអន្តរជាតិ
អន្តរជាតិ
Europa៖ Man Utd និង Spurs ឈ្នះក្នុងជើងទី១ ឯ Arsenal និង Leicester ស្មើ
×
ដោយ៖ជា យូគៀង
ក្រុមកីឡាបាល់ទាត់មកពីអង់គ្លេស Manchester United និងTottenham Hotspurs បានយកឈ្នះគូប្រជែងរៀងៗខ្លួនក្នុងជំនួបជើងទី១ វគ្គ៣២ក្រុមនៃក្របខណ្ឌលំដាប់ទី២ នៅអឺរ៉ុប UEFA Europa League នារាត្រីឈានចូលថ្ងៃទី១៩ ខែកុម្ភៈ។ ក្រុមទៅពីអង់គ្លេសពីរទៀតមាន Arsenal និង Leicester បានត្រឹមស្មើ។
បិសាចក្រហម Manchester United បានយកឈ្នះក្រុមអេស្ប៉ាញ Real Sociedad ក្នុងលទ្ធផល ៤-០ នាជំនួបនៅកីឡដ្ឋាន Allianz ទីក្រុង Turin ទឹកដីអ៊ីតាលី។ ៤គ្រាប់របស់ Man Utd ធ្វើបានដោយ Bruno Fernandes នៅនាទីទី ២៧ និងទី៥៧, Marcus Rashford នៅនាទី៦៥ និង Daniel James នៅនាទីទី៩០ ។
ក្រុមអង់គ្លេសមួយទៀត មាន់ខ្នាយមាស Tottenham Hotspur បានយកឈ្នះក្រុមអូទ្រីស Wolfsberger AC ដោយលទ្ធផល ៤-១ ដែលជំនួបធ្វើឡើងនៅកីឡដ្ឋាន Puskas Arena ។ ៤គ្រាប់របស់ Spur រកបានដោយកីឡាករ Heung Min Son នៅនាទីទី១៣, Gareth bale ស៊ុតគ្រាប់ទី២នាទីទី២៨, Lucas Moura ធ្វើបាននៅនាទីទី៣៤ និងកីឡាករ Vinicius ស៊ុតគ្រាប់ទី៤នៅនាទីទី៨៨ ។ ចំណែក១គ្រាប់របស់ក្រុម Wolfsberger ធ្វើបានដោយកីឡាករ Michael Liendl នៅនាទីទី៥៥។
ចំណែកក្រុមដែលមកពីប្រទេសអង់គ្លេសពីរក្រុមទៀតគឺ Arsenal បានត្រឹមស្មើជាមួយ Benfica ក្នុងលទ្ធផល ១-១ ក្នុងការប្រកួតនៅកីឡដ្ឋាន Stadio Olympico នៅទីក្រុងរ៉ូម ឯ Leicester City ស្មើជាមួយក្រុម Slavia Prague ដោយលទ្ធផល០ទល់នឹង០ ទឹកដីឆេក៕
© រក្សាសិទ្ធិដោយ thmeythmey.com