កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe ឈរលេខ១ជាកីឡាករដែលរកគ្រាប់បាល់ច្រើនមុនអាយុ២១ឆ្នាំនៅ UCL
×
ដោយ៖ជា យូគៀង
កីឡាករខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំង Kylian Mbappe ដែលលេងឲ្យក្លឹប Paris Saints Germain បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយអាចបង្កើតកំណត់ត្រាជាច្រើនចាប់តាំងពីរូបគេឈានជើងចូលលេងបាល់ទាត់នៅក្នុងក្របខណ្ឌកំពូលរបស់បារាំងនិងក្នុងក្របខណ្ឌតំបន់អឺរ៉ុបអស់រយៈពេល៥ឆ្នាំមកនេះ។
កំណត់ត្រាមួយរបស់ Kylian Mbappe គឺការស៊ុតបញ្ចូលទីបាន១៩គ្រាប់នៅមុនឈានចូលអាយុ២១ឆ្នាំក្របខណ្ឌ UEFA Champions League។
នេះបើតាមស្ថិតិដែលកត់ត្រាដោយ UEFA ផ្ទាល់ ។ គ្រាប់បាល់ទាំង១៩ ធ្វើបាននៅក្លិបMonacoចំនួន ៦គ្រាប់ និងនៅ PSG ១៣គ្រាប់។
តាមពីក្រោយ Mbappe គឺ Erling Haaland របស់ Dortmund ដែលស៊ុតបាន១៨គ្រាប់។ នៅលេខបី គឺខ្សែប្រយុទ្ធសញ្ជាតិបារាំងដូចគ្នា Karim Benzema ដែលលេងនៅក្លឹប Real Madrid ដែលរកបាន១២គ្រាប់មុនចូលអាយុ ២១ ឆ្នាំ។
រូបភាព៖គេហទំព័រ Facebook(UEFA Champion League)
រូបភាព៖គេហទំព័រ Facebook(UEFA Champion League)
ចំណែកកីឡាករ៥រូបផ្សេងទៀតដែលមានឈ្មោះជាកីឡាករវ័យក្មេងដែលអាចរកគ្រាប់បាល់បានច្រើនមុនអាយុ ២១ឆ្នាំក្នុងក្របខណ្ឌ Champion League ផ្សេងទៀតមានដូចជាកីឡាករ៖
Patrick Kluivert សញ្ជាតិហូឡង់ រកបាន ៩គ្រាប់
រូបភាព៖គេហទំព័រ Facebook(UEFA Champion League)
Obafemi Martins សញ្ជាតិនីហ្សេរីយ៉ា រកបាន ៨គ្រាប់
រូបភាព៖គេហទំព័រ Facebook(UEFA Champion League)
Lionel Messi សញ្ជាតិអាហ្សង់ទីន រកបាន ៨គ្រាប់
រូបភាព៖គេហទំព័រ Facebook(UEFA Champion League)
Raul Gonzalez សញ្ជាតិអេស្ប៉ាញរកបាន ៨គ្រាប់
រូបភាព៖គេហទំព័រ Facebook(UEFA Champion League)
Javier Saviola សញ្ជាតិអាហ្សង់ទីន រកបាន ៨គ្រាប់ ៕
រូបភាព៖គេហទំព័រ Facebook(UEFA Champion League)
© រក្សាសិទ្ធិដោយ thmeythmey.com