ជាតិ
សង្គមជាតិ
សាលានៅភ្នំពេញ កណ្តាល និងក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ បន្តបិទរហូតដល់ចប់ព្រឹត្តិការណ៍២០កុម្ភៈ
04, Mar 2021 , 11:22 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបន្តផ្អាកសាលារៀនរដ្ឋ និងឯកជននៅរាជធានីភ្នំពេញ កណ្តាល ក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវក្នុងខេត្តព្រះសីហនុ រហូតដល់បញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

 
សេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៤ ខែមីនា បានបញ្ជាក់ថា សិស្សានុសិស្សដែលសិក្សានៅគ្រឹះស្ថានសិក្សាទាំងអស់នោះគឺត្រូវបន្តរៀនតាមអនឡាញ។ 
 
ដំបូងឡើយ កាលពីថ្ងៃទី២២ ខែកុម្ភៈ ក្រសួងអប់រំ បានសម្រេចបិទសាលារៀនរដ្ឋ និងឯកជននៅរាជធានីភ្នំពេញ និងកណ្តាល រយៈពេល២សប្តាហ៍មុនគេ ក្រោយពីជំងឺកូវីដ-១៩រាតត្បាតខ្លាំង។  
 
រហូតដល់ថ្ងៃទី២៤ ខែកុម្ភៈ ក្រសួងក៏បានប្រកាសផ្អាកសាលារៀននៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវរយៈពេល២សប្តាហ៍ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ 
 
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានករណីកូវីដ-១៩ សរុបទូទាំងប្រទេសឡើង ដល់៩០៩ករណី ដោយអ្នកជំងឺ៤០២ នាក់ កើតចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕
 

Tag:
 សាលារៀន
© រក្សាសិទ្ធិដោយ thmeythmey.com