ជាតិ
សង្គមជាតិ
ក្រុមហ៊ុនGoogle ផ្តល់អាហារូបករណ៍ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រដល់ស្ត្រីនៅកម្ពុជា
09, Mar 2021 , 8:59 am        
រូបភាព
រូបពីក្រសួងអប់រំ យុវជន និងកីឡា
រូបពីក្រសួងអប់រំ យុវជន និងកីឡា
ដោយ:
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានផ្សព្វផ្សាយផ្ដល់អាហារូបករណ៍ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រដល់ស្ត្រីនៅកម្ពុជា រួមទាំងបណ្តាប្រទេសដទៃទៀត។ អាហារូបករណ៍នេះជារបស់ក្រុមហ៊ុន Google ដែលផ្តល់សម្រាប់តែស្ត្រីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

 
បេក្ខជនអាចដាក់ពាក្យប្រឡងអាហារូបករណ៍នេះមិនត្រូវឲ្យហួសថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ឡើយ។ លក្ខខណ្ឌក្នុងការទទួលបានអាហារូបករណ៍នេះ គឺបេក្ខជនត្រូវជាសិស្សផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ផ្នែកវិស្វកម្មកុំព្យូទ័រ ឬជំនាញពាក់ព័ន្ធ។ ក្រសួងអប់រំ បានបញ្ជាក់ដូច្នេះថា៖«និស្សិតឆ្នាំទី១ ឬទី២ ថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាមួយក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងបង្ហាញភាពជាអ្នកដឹកនាំ និងមានឆន្ទៈលើកកម្ពស់ផ្នែកជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ និងបច្ចេកវិទ្យា»។
 
ក្រោយពីនិស្សិតបានសិក្សាអាហារូបករណ៍ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនេះហើយ ពួកគេនឹងមានជំនាញផ្នែកកុំព្យូទ័រ បច្ចេកវិទ្យា ទទួលបានពានរង្វាន់ ការចូលរួមក្នុងកម្មវិធីសិក្ខាសាលាផ្សេងៗ និងមានបណ្តាញជាមួយអ្នកជំនាញរបស់ក្រុមហ៊ុនGoogle។ នេះបើតាមក្រសួងអប់រំ។
 
សម្រាប់ឆ្នាំ២០២១នេះ បណ្តាប្រទេសទាំង៣៥បានផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរជាង១៧០០នាក់។ ប្រទេសទាំងអស់នោះមានដូចជា ប្រទេសថៃ ចិន វៀតណាម ជប៉ុន ហុងគ្រី រុស្សី  គុយបា ឡាវ មីយ៉ាន់ម៉ា និង អង្គការសហប្រជាជាតិ រួមទាំងបណ្តាប្រទេសដទៃទៀត៕
 
 

Tag:
 អាហារូបករណ៍
 ស្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com