ជាតិ
សង្គមជាតិ
ភូមិថ្មីចំនួន៣៧ ត្រូវបានបង្កើតឡើង ក្នុងខេត្តក្រចេះ
10, Mar 2021 , 8:29 pm        
រូបភាព
លោក វ៉ា ថន អភិបាលខេត្តក្រចេះ ថ្លែងក្នុងសន្និសីទកាសែតស្តីពីវឌ្ឍនភាពនៅខេត្តក្រចេះ កាលពីខែកក្កដា ឆ្នាំ២០២០។ រូបពីគេហទំព័ររបស់រដ្ឋបាលខេត្តក្រចេះ
លោក វ៉ា ថន អភិបាលខេត្តក្រចេះ ថ្លែងក្នុងសន្និសីទកាសែតស្តីពីវឌ្ឍនភាពនៅខេត្តក្រចេះ កាលពីខែកក្កដា ឆ្នាំ២០២០។ រូបពីគេហទំព័ររបស់រដ្ឋបាលខេត្តក្រចេះ
ភូមិថ្មីចំនួន៣៧ ត្រូវបានបង្កើតបន្ថែម ក្នុងខេត្តក្រចេះ។ ការបង្កើតភូមិថ្មីទាំង៣៧នេះ ធ្វើឡើងតាមរយៈប្រកាសរបស់សម្តេចឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។


ភូមិថ្មីទាំង៣៧នោះ រួមមាន៖
 
ភូមិពោធិ៍ បំបែកចេញពីភូមិព្រែកតាអាំ នៃឃុំបុសលាវ ស្រុកចិត្របុរី។ 
ភូមិ១០៥ បំបែកចេញពីភូមិទ្រាប នៃឃុំថ្មី ស្រុកចិត្របុរី។ 
ភូមិចំរើន បំបែកចេញពីភូមិខ្នាច នៃឃុំថ្មី ស្រុកចិត្របុរី។ 
ភូមិល្អ ភូមិត្រពាំងទ្រាំង និងភូមិភ្នំដែកភ្លើង បំបែកចេញពីភូមិសាង នៃចង្ក្រង់ ស្រុកចិត្របុរី។ 
ភូមិអូរគគីរ បំបែកចេញពីភូមិអញ្ចាញ នៃឃុំដារ ស្រុកចិត្របុរី។ 
ភូមិអង្ក្រង បំបែកចេញពីភូមិអន្ទង់វៀន នៃឃុំកន្ទួត ស្រុកចិត្របុរី។
ភូមិដង្ហិត បំបែកចេញភូមិប្រឡាយទ្រៀក នៃឃុំដំរីផុង ស្រុកឆ្លូង។ 
ភូមិបង្ល័ង្គ បំបែកចេញពីភូមិស្រទ្រៀក នៃឃុំដំរីផុង ស្រុកឆ្លូង។ 
ភូមិបុស្សខ្នុរ បំបែកចេញពីភូមិ២ គឺភូមិព្រែកចំឡាក់ និងភូមកញ្ជរ នៃឃុំកញ្ជរ ស្រុកឆ្លូង។ 
ភូមិកំពង់ដំរីចាស់ និងភូមិច្រកដំបង បំបែកចេញប្រម៉ា នៃឃុំកំពង់ដំរី ស្រុកឆ្លូង។ 
ភូមិទេវតា បំបែកចេញពីភូមិភូមិវាលកន្សែង នៃឃុំកំពង់ដំរី ស្រុកឆ្លូង។
ភូមិកាប៉ូ១ បំបែកចេញពីភូមិកាប៉ូ នៃសង្កាត់អូរឫស្សី ក្រុងក្រចេះ។ 
ភូមិអូរឫស្សី៣ បំបែកចេញពីភូមិអូរឫស្សី២ នៃសង្កាត់អូរឫស្សី ក្រុងក្រចេះ។ 
ភូមិស្រែស្តៅ១ បំបែកចេញពីភូមិស្រែស្តៅ នៃសង្កាត់អូរឫស្សី ក្រុងក្រចេះ។ 
ភូមិអូរកណ្តៀរ និងភូមិភ្នំខៀវ បំបែកចេញពីភូមិព្រះ នៃឃុំគ្រៀង ស្រុកសំបូរ។ 
ភូមិអូរកន្ត្រែង និងភូមិសែនជ័យ បំបែកចេញពីភូមទោង នៃឃុំរលួសមានជ័យ ស្រុកសំបូរ។ 
ភូមិបឹងចារ បំបែកចេញពីភូមិដំរែ នៃឃុំបឹងចារ ស្រុកសំបូរ។ 
ភូមិឥន្ធជ័យ បំបែកចេញពីភូមិកំពង់រទេះ នៃឃុំបឹងចារ ស្រុកសំបូរ។
ភូមិត្រាំដុំ បំបែកចេញពីភូមិ២ គឺភូមិវឌ្ឍនៈ និងភូមិតាងួន នៃឃុំវឌ្ឍនៈ ស្រុកសំបូរ។ 
ភូមិភ្ញារង បំបែកចេញពីភូមិជ្រោយបន្ទាយ នៃឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ។ 
ភូមិអូរអង្គញ់ បំបែកចេញពីភូមិខ្សាច់ទប់ នៃឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ។ 
ភូមិស្រុករទេះ ភូមិអូរគ្រញូង និង ភូមិត្រពាំងកកោះ បំបែកចេញពីភូមិទួលព្រិច នៃឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ។ 
ភូមិបូសទឹក ភូមិកំពែង និង ភូមិអូរជ្រៃ បំបែកចេញពីភូមិព្រែកប្រសព្វលើ នៃឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ 
ភូមិតេជោសម្បទាន បំបែកចេញភូមិស្ទឹងធំ នៃឃុំចំបក់ ស្រុកព្រែកប្រសព្វ។ 
ភូមិអូរថ្មទោង ភូមិក្រឡាញ់ទ្រេត និង ភូមិស៊ីទែន បំបែកចេញពីភូមិសោបក្រោម នៃឃុំសោប ស្រុកព្រែកប្រសព្វ។ 
ភូមិស្រែពពេល បំបែកចេញពីភូមិជីក នៃឃុំសោប ស្រុកព្រែកប្រសព្វ។

ប្រកាសរបស់រដ្ឋមន្រ្តីមហាផ្ទៃ បញ្ជាក់ថា ការបង្កើតភូមិថ្មីទាំង៣៧ខាងលើនេះ គឺធ្វើទៅតាមសំណើរបស់រដ្ឋបាលខេត្តក្រចេះ។
 
គេហទំព័ររបស់រដ្ឋបាលខេត្តក្រចេះ បានឲ្យដឹងថា បច្ចុប្បន្ន ខេត្តក្រចេះ មានក្រុង១ ស្រុក៥ សង្កាត់៥ ឃុំ៤២ និងភូមិ២៥៨។ ដោយភូមិថ្មី៣៧ ត្រូវបានបង្កើតថែម ដូច្នេះ ខេត្តក្រចេះ មានភូមិសរុប២៩៥៕
 

Tag:
 ភូមិថ្មី
  ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com