កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Liverpool និង PSG សុទ្ធតែមានប្រៀបកាលពីជើងទីមួយលើ Leipzig និង Barcelona
10, Mar 2021 , 9:59 pm        
រូបភាព
ជំនួបជើងទីពីរវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League នារាត្រីនេះ មាន២គូបន្ថែមទៀត ដែលក្នុងនោះ Liverpool ប៉ះ RasenBallsport Leipzig ខណៈ Paris Saint-Germain ស្វាគមន៍ Barcelona។ ហង្សក្រហម និង PSG សុទ្ធតែមានប្រៀបលើលទ្ធផលកាលពីជើងទីមួយ។ ការប្រកួតនឹងប្រព្រឹត្តនៅម៉ោង៣យប់នេះ។

 
កីឡដ្ឋាន Puskas Arena នៅក្រុង Budapest ប្រទេសហុងគ្រី នឹងទទួលជំនួបរវាង Liverpool ជាមួយ RasenBallsport Leipzig សម្រាប់ការប្រកួតជើងទីពីរ ហើយត្រូវបានចាត់ទុកជាទឹកដីរបស់ហង្សក្រហម។ កាលពីជើងទីមួយ Mohamed Salah និង Sadio Mane បានស៊ុតបាល់បញ្ចូលទីម្នាក់១គ្រាប់នាំ Liverpool ឈ្នះ ២-០។
 
រីឯជំនួបនៅទឹកដី Parc des Princes ក្រុងប៉ារីសឯណោះវិញ Paris Saint-Germain ស្វាគមន៍ Barcelona។ PSG នឹងត្រូវមានការប្រកួតប្រកបដោយជំនឿចិត្ត ជាមួយនឹងលទ្ធផលនាំមុខ ៤-១ កាលពីជំនួបនៅ Camp Nou។ កាលណោះ Kylian Mbappe រកបាន៣គ្រាប់ និង Kean បន្ថែមបាន១គ្រាប់សម្រាប់ PSG ខណៈ១គ្រាប់របស់ Barcelona ជាការស៊ុតបាល់ប៉េណាល់ទីរបស់ Lionel Messi។
 
បច្ចុប្បន្ន ក្រុមដែលកំពុងរង់ចាំនៅវគ្គ១/៤ផ្តាច់ព្រ័ត្រ មាន Porto និង Borrusia Dortmund។ ក្រុមខ្លាំងរបស់ព័រទុយហ្គាល់ Porto បានទម្លាក់សេះបង្កង់ Juventus ក្នុងលទ្ធផលទាំងពីរជើង ៣-៣ ដោយមានប្រៀបលើគ្រាប់បាល់ក្រៅដៅ រីឯ Dortmund ធ្វើឲ្យ Seveilla ហាលអាវក្នុងលទ្ធផលសរុប ៥-៤៕
 

© រក្សាសិទ្ធិដោយ thmeythmey.com