COVID-19
ជាតិ
នាយករដ្ឋមន្រ្តី សម្រេចឲ្យបញ្ចុះ បើមានសាសនិកអ៊ិស្លាម ស្លាប់ដោយជំងឺកូវីដ-១៩
10, Mar 2021 , 5:30 pm        
រូបភាព
វិហារអ៊ិស្លាមអាល់សើរកាល់ភ្នំពេញ ថតនៅចុងខែធ្នូ ឆ្នាំ ២០២០។ រូបភាព៖ អ៊ីសា រ៉ហានី
វិហារអ៊ិស្លាមអាល់សើរកាល់ភ្នំពេញ ថតនៅចុងខែធ្នូ ឆ្នាំ ២០២០។ រូបភាព៖ អ៊ីសា រ៉ហានី
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យបញ្ចុះសពទៅតាមសាសនាអ៊ិស្លាម បើមានសាសនិកអ៊ិស្លាម ទទួលមរណភាពដោយសារជំងឺកូវីដ-១៩។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អះអាងថា សម្តេច ហ៊ុន សែន បានសម្រេចបែបនេះ តាមរយៈសារជាសំឡេងមួយ ហើយលោក បានស្រង់ប្រសាសន៍របស់សម្តេច ទៅបង្ហោះលើគណនីហ្វេសប៊ុករបស់លោក នៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។



បើតាមសំណើរបស់លោក ខៀវ កាញារីទ្ធ ការបូជាសពរបស់សាសនិកអ៊ិស្លាម ក្នុងករណីស្លាប់ដោយជំងឺកូវីដ-១៩ គឺត្រូវកំណត់ទីតាំងច្បាស់លាស់ និង គោរពវិធានសុខាភិបាល។

កាលពីថ្ងៃម្សិលមិញ ប្រមុខរដ្ឋាភិបាល ប្រកាសថា បើមានករណីស្លាប់ដោយសារជំងឺកូវីដ-១៩នៅកម្ពុជា គឺត្រូវបូជា ដោយមិនត្រូវបញ្ចុះឡើយ។ យ៉ាងណា សម្តេច បានសម្រេចឡើងវិញ ដោយអនុញ្ញាតឲ្យបញ្ចុះ ចំពោះសាសនិកអ៊ិស្លាម បើមានករណីទទួលមរណភាពដោយជំងឺកូវីដ-១៩។

អត្ថបទទាក់ទង


សូមបញ្ជាក់ថា សាសនាអ៊ិស្លាម ពុំបានអនុញ្ញាតឲ្យបូជាចំពោះសពជាសាសនិកអ៊ិស្លាមឡើយ។ រាល់សពជាសាសនិកអ៊ិស្លាម គឺត្រូវបញ្ចុះ៕



Tag:
 COVID-19
  អ៊ិស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com