ជាតិ
សង្គមជាតិ
យុវជន២នាក់ដែលថតបង្ហោះ TikTok ពីសកម្មភាពខ្លួនវាយក្បាលជនបរទេស ត្រូវបញ្ជូនទៅតុលាការ
10, Mar 2021 , 7:29 pm        
រូបភាព
សមត្ថកិច្ចកំពុងនាំខ្លួនជនសង្ស័យទៅតុលាការ។ (រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)
សមត្ថកិច្ចកំពុងនាំខ្លួនជនសង្ស័យទៅតុលាការ។ (រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)
ភ្នំពេញ៖ យុវជនពីរនាក់ ត្រូវសមត្ថកិច្ចបញ្ជូនសំណុំរឿងទៅតុលាការកាលពីថ្ងៃទី១០មីនា ក្រោយពួកគេផឹកស្រាស្រវឹង ហើយជិះម៉ូតូទៅទះក្បាលជនបរទេសពីក្រោយ។ នេះបើតាមការអះអាងរបស់ លោក យ៉ាន ប៊ុនធឿន មេប៉ុស្តិ៍ជ្រោយចង្វា រាជធានីភ្នំពេញ។

 
លោក ប៊ុនធឿន ប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃនេះថា យុវជនទាំង២បានផឹកស៊ីនៅម្ដុំសណ្ឋាគារសុខា ហើយក្រោយស្រវឹង ពួកគេធ្វើសកម្មភាពវាយជនបរទេស ដើម្បីកម្សាន្តសប្បាយ។ លោកថា ករណីកើតឡើងកាលពីថ្ងៃទី៧ ខែមីនា លុះដល់ថ្ងៃទី៨សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន។ 
 
លោកមេប៉ុស្ត៍ បញ្ជាក់ថា ជនសង្ស័យទាំងថាខ្លួនពិតជាបានវាយក្បាលជនបរទេស ដែលកំពុងជិះកង់ពិតប្រាកដមែន។ 
 
«ពីរនាក់ហ្នឹងផឹកស្រវឹងពីម្ដុំសុខា ហើយជិះម៉ូតូទៅវាយគេលេងដើម្បីសើចសប្បាយ ហើយថតបង្ហោះ TikTok»។ នេះបើតាមលោក ប៊ុនធឿន ដោយបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការដើម្បីដោះស្រាយតាមផ្លូវច្បាប់ហើយ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com