ជាតិ
សង្គមជាតិ
សាលារៀនរដ្ឋ និងឯកជននៅខេត្តព្រៃវែងត្រូវផ្អាកជាបណ្តោះអាសន្ន
11, Mar 2021 , 9:31 am        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ដោយ:
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទសាលារៀនរដ្ឋ និងឯកជនទាំងអស់នៅខេត្តព្រៃវែងជាបណ្តោះអាសន្ន   ក្រោយពីមានការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តនេះ

 
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹង នាថ្ងៃទី១១ មីនានេះថា អំឡុងបិទសាលាបណ្តោះអាសន្ននេះ សិស្សានុសិស្សនឹងបន្តការរៀនតាមអនឡាញវិញ។
 
គិតត្រឹមពេលនេះ មានរាជធានីភ្នំពេញ កណ្តាល និងព្រៃវែង ដែលផ្អាកសាលារៀនរដ្ឋ និងឯកជន រួមទាំងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសទាំងអស់។ ចំណែកនៅព្រះសីហនុ និងសៀមរាប គឺគ្រាន់តែផ្អាកសាលារៀនមួយចំនួន ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ចំពោះខេត្តកំពង់ចាម និងកោះកុង ដែលជាខេត្តគំរាមកំហែងពីជំងឺកូវីដ-១៩ដែរនោះ គឺគ្រាន់តែមានការផ្អាកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស ប៉ុន្តែមិនទាន់មានការផ្អាកសាលារៀននៅឡើយទេ។
 
បច្ចុប្បន្នជំងឺកូវីដ-១៩ បានឆ្លងរាលដាលដល់ខេត្តចំនួន១០ហើយ ដែលផ្តើមពីរាជធានីភ្នំពេញ បន្តទៅខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង  កោះកុង ស្វាយរៀង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង។ 
 
មកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ១១៦៣នាក់ ក្នុងនោះមាន៦៥២នាក់ជាករណីសហគមន៍២០កុម្ភៈ។ អ្នកជាសះស្បើយមានចំនួន៥៩៧នាក់៕ 
 

Tag:
 បិទសាលា
  អប់រំ
  ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com