COVID-19
ជាតិ
ជនជាតិខ្មែរដំបូង ស្លាប់ដោយសារជំងឺកូវីដ-១៩ នៅកម្ពុជា
11, Mar 2021 , 12:41 pm        
រូបភាព
អ្នកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងក្នុងសន្និសីទកាសែតកន្លងមក អំពីស្ថានការណ៍ជំងឺកូវីដ-១៩នៅកម្ពុជា
អ្នកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងក្នុងសន្និសីទកាសែតកន្លងមក អំពីស្ថានការណ៍ជំងឺកូវីដ-១៩នៅកម្ពុជា
បុរសជនជាតិខ្មែរ វ័យ៥០ឆ្នាំ បានទទួលមរណភាដោយជំងឺកូវីដ-១៩។ នេះជាករណីលើកដំបូង ដែលកម្ពុជា មានករណីស្លាប់ដោយជំងឺកូវីដ-១៩។ ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានពីមរណភាពដោយជំងឺកូវីដ-១៩លើកដំបូងនេះ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

 

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បុរសជនជាតិខ្មែរ ដែលកើតជំងឺកូវីដ-១៩នោះ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រសួង បន្តថា បុរសនោះ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិនម្នាក់ ដែលផ្ទុកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ 

បុរសជនជាតិខ្មែរខាងលើ មានអាសយដ្ឋាននៅ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ព័ត៌មានពីក្រសួងសុខាភិបាល បានឲ្យដឹងទៀតថា បុរសជនជាតិខ្មែរនោះ ត្រូវរកឃើញថាផ្ទុកជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១៕ 

Tag:
 COVID-19
  ករណីស្លាប់លើកដំបូង
© រក្សាសិទ្ធិដោយ thmeythmey.com