កីឡាអន្តរជាតិ
អន្តរជាតិ
ស្ត្រីចំណាស់ជាងគេលើលោកអាយុ១១៨ឆ្នាំ នឹងកាន់គូបភ្លើងអូឡាំពិកក្រុងតូក្យូ
12, Mar 2021 , 8:29 am        
រូបភាព
លោកយាយ Kane Tanaka ។ រូបថត Kyodo
លោកយាយ Kane Tanaka ។ រូបថត Kyodo
ស្ត្រីវ័យ ១១៨ ឆ្នាំ ដែលមានអាយុច្រើនជាងគេលើលោក នឹងក្លាយជាអ្នករត់ភ្លើងគូបក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០ នៅខែឧសភានេះ នៅប្រទេសជប៉ុន។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ CNN។



ដូនចាស់ Kane Tanaka ដែលបានរស់រានមានជីវិតពីជំងឺមហារីកចំនួនពីរដង ហើយជាអ្នកចូលចិត្តពិសាភេសជ្ជៈផងនោះ នឹងកាន់យកគូបភ្លើងអូឡាំពិកពីផ្ទះនៅឯស្រុកកំណើតក្នុងក្រុង Fukuoka។
 
Tanaka នឹងត្រូវអង្គុយលើរទេះរុញ ហើយគ្រួសារលោកយាយនឹងរុញរទេះនោះចម្ងាយ ១០០ ម៉ែត្រដើម្បីផ្តល់ភ្លើងគូប។ យ៉ាងណាក៏ដោយ លោកយាយដែលមានអាយុលើសពី ១១០ឆ្នាំសញ្ជាតិជប៉ុនរូបនេះ បានប្តេជ្ញាដើរពីរបីជំហានចុងក្រោយនៅមុនពេលហុចគូបភ្លើងដល់អ្នករត់បន្ទាប់។
 
អ្នកមានកំណត់ត្រា កាន់គូបភ្លើងអូឡាំពិកចំណាស់ជាងគេរួមមាន Aida Gemanque សញ្ជាតិប្រេស៊ីលក្នុងអាយុ១០៦ឆ្នាំ បានបំភ្លឺគូបភ្លើងនៅឯព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅក្រុងរីយ៉ូ ឆ្នាំ ២០១៦ និងអតីតអ្នកលេងវាយកូនឃ្លីលើតុ Alexander Kaptarenko  ដែលបានរត់កាន់គូបភ្លើងនៅអូឡាំពិកដូវរងាសូជីឆ្នាំ ២០១៤ នៅក្នុងអាយុ ១០១ ឆ្នាំ។
 
បើមិនមានការប្រែប្រួលអ្វីទេ អូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ នឹងចាប់ផ្តើមការប្រកួតផ្លូវការពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១៕
 

Tag:
 Kane Tanaka
© រក្សាសិទ្ធិដោយ thmeythmey.com