អន្តរជាតិ
ស្តេចជនជាតិដើមភាគតិច Zulu នៅអាហ្វ្រិកខាងត្បូង សោយទិវង្គតក្នុងព្រះជន្ម៧២ព្រះវស្សា
12, Mar 2021 , 3:08 pm        
រូបភាព
ស្តេច Goodwill Zwelithini នៃជនជាតិដើមភាគតិច Zulu នៅអាហ្វ្រិកខាងត្បូង
ស្តេច Goodwill Zwelithini នៃជនជាតិដើមភាគតិច Zulu នៅអាហ្វ្រិកខាងត្បូង
ដោយ: ថ្មីៗ
ស្តេច Goodwill Zwelithini នៃជនជាតិដើមភាគតិចនៅអាហ្វ្រិកខាងត្បូង បានសោយទិវង្គតក្នុងព្រះជន្ម៧២ព្រះវស្សាដោយព្រះរោគទឹកនោមផ្អែម។ នេះបើយោងតាមការផ្សាយរបស់ BBC។




ព្រះអង្គ Zweltithini ជាមេដឹកនាំអំបូរជនជាតិដើមភាគតិចដ៏ធំជាងគេនៅអាហ្វ្រិកខាងត្បូង និងជាមនុស្សដែលមានឥទ្ធិពលនៃការដឹកនាំបែបប្រពៃណី ដោយបន្តតំណែងពីព្រះបិតាតាំងពីឆ្នាំ១៩៦៨មក។

ព្រះអង្គត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងខេត្ត KwaZulu-Natal កាលពីសប្តាហ៍មុន ក្រោយជំងឺទឹកនោមផ្អែកធ្វើទុក្ខ។

ខេត្ត KwaZula-Natal មានពលរដ្ឋជនជាតិដើមភាគតិចប្រមាណ១០លាននាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com