អត្ថបទពាណិជ្ជកម្ម
រថយន្តនីសាន់ Navara 2021 ត្រូវបានបើកសម្ពោធដាក់លក់ជាផ្លូវការនៅកម្ពុជា កាលពីពេលថ្មីៗនេះ
12, Mar 2021 , 3:29 pm        
រូបភាព
ថ្នាក់ដឹកនាំ និងសហការី សហការនីក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (ខាងឆ្វេងដៃទី៤ លោកហួត គឹមម៉េង នាយកប្រតិបត្តិជាន់ខ្ពស់នៃ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌាប្រចាំប្រទេសកម្ពុជា។ ខាងស្តាំដៃទី៤ លោក សុង ឈុនបេង អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌាប្រចាំប្រទេសកម្ពុជា និងប្រទេសឡាវ)
ថ្នាក់ដឹកនាំ និងសហការី សហការនីក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (ខាងឆ្វេងដៃទី៤ លោកហួត គឹមម៉េង នាយកប្រតិបត្តិជាន់ខ្ពស់នៃ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌាប្រចាំប្រទេសកម្ពុជា។ ខាងស្តាំដៃទី៤ លោក សុង ឈុនបេង អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌាប្រចាំប្រទេសកម្ពុជា និងប្រទេសឡាវ)
កាលពីរាត្រីថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមហ៊ុនតាន់ចុងម៉ូធ័រ ខេមបូឌា ភីធីវ៉ាយអិលធីឌី ដែលជាអ្នកចែកចាយផ្តាច់មុខ  រថយន្តនីសាន់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន តាន់ចុងម៉ូធ័រប៊ឺហេត នៃប្រទេសម៉ាឡេស៊ី មានមោទកភាព ក្នុងការបើកសម្ពោធដាក់លក់ជាផ្លូវការ រថយន្ត Nissan NAVARA ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជា តាមប្រព័ន្ធអនឡាញ។
 
រថយន្តនីសាន់ណាវ៉ារ៉ា ត្រូវបានទទួលស្គាល់ជាង៨០ឆ្នាំមកហើយ ជាប្រភេទរថយន្ដ Pick Up ដែលមានសមត្ថភាពខ្លាំង ក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ ហើយក៏មានកេរ្តិ៍ឈ្មោះយ៉ាងល្បីរន្ទឺ នៅតំបន់ Dunes នៃវាលខ្សាច់សាហារ៉ា និងតំបន់ព្រៃ នៃប្រទេសថៃ រហូតដល់តំបន់ជីករ៉ែ ប្រទេសឈីលី នៅទ្វីបអាមេរិកខាងត្បូង នៃរយៈកម្ពស់ ៤០០០ ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រផងដែរ។
 
រថយន្តនីសាន់ Navara បានឈ្នះពានរង្វាន់ ជារថយន្តដែលស័ក្តសម ជាមួយអាជីវកម្ម ដំណើរកម្សាន្ត ឬការផ្សងព្រេង ដោយសារតែបានភ្ជាប់មកនូវបច្ចេកវិទ្យាដ៏ទំនើបៗជាច្រើន ដូចជាប្រព័ន្ធតាមដានទិដ្ឋភាពជុំវិញរថយន្ត និងប្រព័ន្ធសុវត្ថិភាពដទៃជាច្រើនទៀត ដែលបានធ្វើឲ្យរថយន្តនីសាន់ Navara ស៊េរីថ្មីនេះ កាន់តែល្អឥតខ្ចោះ។


 
លោកហួត គឹមម៉េង នាយកប្រតិបត្តិជាន់ខ្ពស់ នៃក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌាប្រចាំប្រទេសកម្ពុជា បានថ្លែងសុន្ទរកថាក្នុងកម្មវិធីសម្ពោធដាក់លក់ជាផ្លូវការ រថយន្តនីសាន់ Navara ស៊េរីថ្មីតាមប្រព័ន្ធអនឡាញថា៖ «រថយន្តនីសាន់ Navara ស៊េរីថ្មីនេះបាន ដាក់លក់ដំបូងបង្អស់នៅក្នុងប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ២០២០  ហើយក៏ត្រូវបានណែនាំចែកចាយបន្ត ទៅកាន់ប្រទេសឡាវ។ ខ្ញុំមានមោទកភាព ក្នុងការប្រកាសផងដែរថា ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសទី៣នៅក្នុងតំបន់អាស៊ី ដែលបើកសម្ពោធដាក់លក់ជាផ្លូវការ រថយន្តនីសាន់ Navara ស៊េរីថ្មីនេះ»។
 

 
រថយន្តនីសាន់ Navara ស៊េរីថ្មីត្រូវបានបំពាក់ មកជាមួយនូវប៉ាណាមុខ (interlock) ថ្មីដែលមានរូបរាងធំក្រាស់រួមជាមួយនឹងចង្កៀងមុខបំភ្លឺពេលថ្ងៃ រចនារាងជាអក្សរ C ជាមួយអំពូល LED ប្រភេទ Quad-LED ដែលបង្កើនកម្រិតពន្លឺភ្លឺច្បាស់ជាងមុន និងបន្ថែមការរចនាឱ្យកាន់តែទំនើប។
 

 
ដើម្បីឱ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត រថយន្ត Pick Up នេះបានបំពាក់មកជាមួយប្រព័ន្ធជំនួយទ្វារក្រោយ Tailgate assist ដើម្បីបន្ថយទម្ងន់ទ្វារក្រោយ ឱ្យមានភាពងាយស្រួលក្នុងពេលពេលបើក ឬបិទ។ កាងក្រោយ បានភ្ជាប់មកជាមួយឈ្នាន់ជាន់ថ្មី ដើម្បីបង្កើនភាពងាយស្រួលពេល ចុះទ្បើង។ មុខងារ New Nissan Genuine Part side step កាត់បន្ថយសំឡេងរំខាននៃសម្ពាធខ្យល់ និងសន្សំសំចៃប្រេងឥន្ធនៈ។ រថយន្តនីសាន់ Navara ស៊េរីថ្មីនេះ ក៏បានភ្ជាប់មកជាមួយនឹងប្រព័ន្ធជើងក្រោម Multilink ប្រើប្រាស់ រឺស័រ rear dual-rate coil springs ធ្វើឲ្យប្រសើរទ្បើង នៅពេលបើកបរលើដងផ្លូវ ធ្វើឲ្យរថយន្តមានលំនឹង និងមានផាសុកភាព។
 

 
 
នៅផ្នែកខាងក្នុងរបស់រថយន្តនីសាន់ NAVARA ស៊េរីថ្មីនេះ ត្រូវបានធ្វើឲ្យប្រសើរឡើង នូវមុខងារកាត់បន្ថយសំឡេងរំខាន នៅក្នុងរថយន្ត ដោយបានបំពាក់មកជាមួយកញ្ចក់ Laminated Glass  ខាងមុខ និងកញ្ចក់សងខាង។ ចំណុចនេះ ក៏បានកាត់បន្ថយនូវភាពតានតឹង សម្រាប់អ្នកបើកបរ និងអ្នកដំណើរផងដែរ។
 

 
ដើម្បីឆ្លើយតប ទៅនឹងការរស់នៅតាមបែបទំនើបស៊ីវីល័យ រថយន្តនីសាន់ NAVARA ស៊េរីថ្មីបានភ្ជាប់មកជាមួយនូវអេក្រង់ថ្មីទំហំ ៨ អ៊ីញ ដែលអាចភ្ជាប់ជាមួយនឹងកម្មវិធី “ Apple Car Play & Android Auto ក៏ដូចជាអាចភ្ជាប់ជាមួយប្រព័ន្ធកម្សាន្តអារម្មណ៍ តាម Bluetooth និងប្រព័ន្ធបញ្ជាដោយសំឡេងផងដែរ។
 

 
ប្រព័ន្ធតាមដានទិដ្ឋភាពជុំវិញរថយន្ត (I-AVM) ប្រព័ន្ធសុវត្ថិភាពពីរផ្សេងទៀត គឺប្រព័ន្ធផ្តល់សញ្ញាពេលមានវត្ថុមានចលនានៅក្បែររថយន្ត (I-MOD) ដែលប្រព័ន្ធនេះ នឹងបន្លឺជាសំឡេង និងលោតភ្លើងពណ៌លឿងជាសញ្ញាព្រមាន ពេលមានវត្ថុមានចលនានៅក្បែររថយន្ត ប្រព័ន្ធកាបពីតាស ជាមួយនឹងអេក្រង់ Off-Road នៅពេលដែលអ្នកកាច់ប៊ូតុងទៅ 4LO អេក្រង់ Off-Road នឹងដំណើរការដោយស្វ័យប្រវត្តិ។
 

 
កៅអីផ្នែកខាងក្រោយ ត្រូវបានកែប្រែថ្មីដើម្បីផ្ដល់នូវផាសុកភាពជាងមុន សម្រាប់អ្នកដំណើរ ដោយបំពាក់មកជាមួយនូវកៅអី ដែលមានមុខងារជំនួយដល់ផ្នែកភ្លៅ និងផ្នែកខ្នង ដែលជួយសម្រួលដល់ចលនាឆ្អឹងខ្នង។ លើសពីនេះទៅទៀត ដើម្បីបង្កើននូវភាពងាយស្រួលដល់អ្នកដំណើរផ្នែកខាងក្រោយ យើងក៏បានបន្ថែមមកជាមួយ នូវកន្លែងដាក់ដៃ និងភេសជ្ជៈ ហើយអាចដាក់ទូរសព្ទដៃបានផងដែរ។ 
 

 
រថយន្ត Pick up នេះក៏មានប្រព័ន្ធសុវត្ថិភាពស្វ័យប្រវត្តិ និងមុខងារទំនើបៗដូចជា
សេនស័រផ្លិតទឹកបក់ទឹកភ្លៀង ដោយស្វ័យប្រវត្តិ ប្រព័ន្ធចាក់សោទ្វារ រថយន្តដោយស្វ័យប្រវត្តិ ក្នុងល្បឿនចាប់ពី 25 km/h ឡើងទៅ។
 
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ចាប់តាំងពីរថយន្តនីសាន់ NAVARA ត្រូវបាននាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជា។ រថយន្តនីសាន់ NAVARA ក៏នៅបន្តជាដៃគូដ៏មានសមត្ថភាពខ្ពស់ ដែលបានជួយសម្រួលដល់អតិថិជន ក្នុងការងារ ក៏ដូចជាជីវិតរស់នៅប្រចាំថ្ងៃ។
 



 
 
ការបំពាក់បន្ថែមទ្រុងក្រោយ បានបំពាក់បន្ថែមនូវទំពក់ (C-Channel)សម្រាប់ចង់រឹតអីវ៉ាន់ តូច ធំ ធ្វើឲ្យមានភាពងាយស្រួលក្នុងការផ្ទុកទំនិញ និងគ្មានការរំខាន។ ម៉ាស៊ីនកម្លាំង 2.5L និងកម្លាំងបញ្ជូនពីរប្រភេទផ្សេងគ្នាគឺ កម្លាំងបញ្ជូនខ្លាំង និងកម្លាំងបញ្ជូនមធ្យម។
 

 
 
បច្ចេកវិទ្យាថ្មីៗរបស់រថយន្តនីសាន់ Navara ស៊េរីថ្មីនេះ មានដូចជាប្រព័ន្ធជំនួយក្នុងការ សណ្តោងរ៉ឺម៉ក (TSA) មានសមត្ថភាពខ្លាំង ធ្វើឲ្យរថយន្តមានលំនឹងនៅពេលសណ្តោងរ៉ឺម៉ក។ បន្ថែមមកជាមួយនូវបច្ចេកវិទ្យាថ្មីៗដទៃទៀតដូចជា ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព (ABLS) ប្រព័ន្ធគ្រប់គ្រងលំនឹង (VDC) ប្រព័ន្ធទប់ស្កាត់ការគាំងហ្វ្រាំង(ABS) ប្រព័ន្ធជំនួយពីហ្វ្រាំងសុវត្ថិភាព(EBD) និងប្រព័ន្ធគ្រប់គ្រងទំនាញ (TCS)។ អ្នកបើកបរបច្ចុប្បន្ន នឹងមានទំនុកចិត្ត ជាមួយអារម្មណ៍សុវត្ថិភាពជាងមុន នៅពេលដែលសណ្តោងរ៉ឺម៉ក ដែលផ្ទុកទម្ងន់ធ្ងន់ៗ និងការបើកបរឆ្លងកាត់ដីភក់ ដោយប្រើល្បឿនយឺតៗ និងប្រព័ន្ធហ្វ្រាំងជំនួយ។
 
 
សូមសាកសួរព័ត៌មាន នៅសាលតាំងបង្ហាញរថយន្តនីសាន់ ដែលនៅជិតលោកអ្នកបំផុត ឬ សាកសួរតាមលេខទូរសព្ទទំនាក់ទំនងដូចខាងក្រោម៖ 
 
ទទួលសិទ្ធិក្នុងការតាំងបង្ហាញ និងលក់ដោយ
សាខាភ្នំពេញផ្លូវលេខ 271 លេខទូរសព្ទ 023 993 338
សាខាភ្នំពេញផ្លូវលេខ 598 លេខទូរសព្ទ 061 556 690    
សាខាភ្នំពេញផ្លូវលេខ 857 លេខទូរសព្ទ 023 900 271
សាខាសៀមរាប លេខទូរសព្ទ 063 966 588
សាខាបាត់ដំបង លេខទូរសព្ទ 053 953 688
 
ឬសម្រាប់ព័ត៌មានបន្ថែម ទាក់ទងទៅនឹងរថយន្តនីសាន់គ្រប់ម៉ូឌែល នៅក្នុងប្រទេសកម្ពុជា អាចចូលទៅកាន់គេហទំព័រផ្លូវការ របស់ក្រុមហ៊ុននីសាន់ www.nissan.com.kh/ ឬតាមដាននៅលើហ្វេសប៊ុកផ្លូវការ របស់ក្រុមហ៊ុននីសាន់ fb.com/CambodiaNissan/
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com