ជាតិ
UNFPA រៀបចំការប្រកួតអត្ថបទសំណេរសម្រាប់សិស្សពីកម្រិតបឋមដល់វិទ្យាល័យនៅកម្ពុជា
13, Mar 2021 , 9:29 am        
រូបភាព
ដោយ:
ភ្នំពេញ៖ អង្គការមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំប្រទេសកម្ពុជា រៀបចំការប្រកួតអត្ថបទសំណេរប្រចាំឆ្នាំសម្រាប់យុវជនកម្ពុជា ឆ្នាំ២០២១ សម្រាប់សិស្សានុសិស្សបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។ យុវជនអាចជ្រើសរើសសរសេរលើប្រធានបទចំនួនពីរ រួមមានការបង្កើតសង្គមមួយពោរពេញដោយសេចក្ដីសប្បុរស និងតួនាទីរបស់បច្ចេកវិទ្យាក្នុងការធ្វើឲ្យសង្គមប្រសើរឡើង។

  
UNFPA កម្ពុជា បានបញ្ជាក់ថា ការប្រកួតអត្ថបទសំណេរយុវជនក្នុងឆ្នាំ២០២១នេះ គឺក្នុងបំណងទាញយកសក្ដានុពល ការច្នៃប្រឌិត និងគំនិតផ្ដួចផ្ដើមរបស់យុវជន ដើម្បីលើកកម្ពស់វប្បធម៌សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ កម្មវិធីប្រកួតនេះ ក៏មានបំណងជំរុញសង្គម ឱ្យរៀនពីគំនិតរបស់យុវជនវ័យក្មេង និងការរួមចំណែកគិត ពីវិធីសាស្ត្រដែលមនុស្សម្នាក់ៗ អាចក្លាយជាចំនុចផ្ដើម នៃការផ្លាស់ប្ដូរនៅកម្ពុជា និងពិភពលោក។
 
ការប្រកួតនេះ គឺសម្រាប់សិស្សានុសិស្សបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។ បេក្ខជន អាចជ្រើសរើសប្រធានបទមួយក្នុងចំណោម២ ដែលគណៈកម្មការបានកំណត់ សម្រាប់សរសេរជាភាសាខ្មែរ ឬភាសាអង់គ្លេស។ តាមរយៈប្រកួតនេះ ជ័យលាភីលេខ១ ចំនួន១រូប នឹងទទួលបានទឹកប្រាក់ ៨០ម៉ឺនរៀល, ជ័យលាភីលេខ២ ចំនួន ២រូបទទួលបានទឹកប្រាក់ ៤០ម៉ឺនរៀល និងជ័យលាភីលេខ៣ ចំនួន ២រូបនឹងទទួលបានទឹកប្រាក់ចំនួន ២០ម៉ឺនរៀល។
 
សូមបញ្ជាក់ថា កាលបរិច្ឆេទឈប់ទទួលស្នាដៃ នឹងបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ២០២១៕
 
ព័ត៌មានបន្ថែម៖ https://www.facebook.com/unfpacambodia/posts/3733122736775328

Tag:
 UNFPA
  ប្រកួតសំណេរ
© រក្សាសិទ្ធិដោយ thmeythmey.com