ជាតិ
អាជ្ញាធរផ្អាកការនាំភ្ញៀវឡើងភ្នំឱរ៉ាល់បណ្តោះអាសន្ន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩
12, Mar 2021 , 10:29 pm        
រូបភាព
ដោយ:
កាលពីថ្ងៃទី១១ មីនា អាជ្ញាធរឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានជូនដំណឹងទៅកាន់ប្រធានសហគមន៍ស្រែកិន ស្ដីពីការផ្អាកជាបណ្ពោះអាសន្ននូវការនាំភ្ញៀវទេសចរមកកាន់ភ្នំឱរ៉ាល់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ការផ្អាកនាំភ្ញៀវទេសចរនេះ គឺចាប់ពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃជូនដំណឹងជាថ្មី ។



តាមរយៈលិខិតរបស់រដ្ឋបាលឃុំត្រពាំងជោ ជម្រាបជូនលោក ឈឺន ឈីម ប្រធានសហគមន៍ស្រែកិន ពីការផ្អាកនាំភ្ញៀវជាបណ្ពោះអាសន្ននេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ 
ក្រោយទទួលបានលិខិតខាងលើ លោក ឈឺន ឈីម ប្រធានសហគមន៍ស្រែកិន លើកឡើងថា៖ «សូមអរគុណដល់ពេលវេលាដែលកន្លងមកបងប្អូនយើងបានជួបជុំគ្នាយ៉ាងជិតស្និត តែពេលនេះសូមនៅឆ្ងាយពីគ្នាបន្តិចទៅ មិនយូប៉ុន្មានទេបងប្អូនយើង នឹងបានជួបគ្នាវិញដដែលឱ្យតែការពារបានល្អ ហើយ នឹងសង្ឃឹមថាបងប្អូនចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត-១៩ ទាំងអស់គ្នា» នេះជាការបង្ហោះរបស់លោក ឈឺន ឈីម ក្នុងហ្វេសប៊ុករបស់លោក។ 
 
សូមជម្រាបផងដែរ ភ្នំឱរ៉ាល់ ជាតំបន់ទេសចរណ៍បែបផ្សងព្រេងដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ភ្នំឱរ៉ាល់ ដែលមានកម្ពស់ខ្ពស់ជាងគេនៅកម្ពុជានេះ មានទីតាំងស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕  
 

Tag:
 ភ្នំឱរ៉ាល់
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com