COVID-19
អត្ថបទពាណិជ្ជកម្ម
ថ្នាក់ដឹកនាំខ្មែរ ប៊ែវើរីជីស បន្តយុទ្ធនាការ «ទឹកចិត្តកម្ពុជា» បរិច្ចាគទឹកសុទ្ធ៣០០កេសដល់មន្ទីរពេទ្យ ៣បន្ថែមទៀត
13, Mar 2021 , 12:29 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលព្រឹកថ្ងៃទី១២ មីនា ២០២១ បានបន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា សរុបចំនួន៣០០កេស ជូនដល់មន្ទីរពេទ្យ៣ផ្សេងទៀតគឺ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យបង្អែកដង្កោ ដែលកំពុងផ្តល់សេវាចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។
 
លោកស្រី គង់ កុសល នាយិកាទីផ្សារ ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «នេះជាថ្ងៃទីពីរ នៃយុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុនដែលធ្វើការបរិច្ចាគទឹកបរិសុទ្ធកម្ពុជា ជូនមន្ទីរពេទ្យដែលកំពុងផ្ដល់សេវាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ តាមរយៈយុទ្ធនាការ «ទឹកចិត្តកម្ពុជា» យើងនឹងរួមសុខរួមទុក្ខ ឆ្លងកាត់ស្ថានភាពដ៏លំបាកមួយនេះជាមួយគ្នា ដើម្បីចូលរួមទប់ស្កាត់នៃការរាលដាលនៃវីរុសថ្មីនេះ។ ក្រុមហ៊ុន នឹងបន្តចែកជូនមន្ទីរពេទ្យជាច្រើនទៀត នូវទឹកបរិសុទ្ធកម្ពុជា ចំនួន១០០កេស សម្រាប់មន្ទីរពេទ្យនីមួយៗ ដើម្បីប្រើប្រាស់ព្រមទាំងផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវាចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។
 
គួរបញ្ជាក់ផងដែរថា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ ខ្មែរ ប៊ែវើរីជីស មិនត្រឹមតែបរិច្ចាគទឹកបរិសុទ្ធកម្ពុជា ដល់មន្ទីរពេទ្យ ដែលផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក៏បរិច្ចាគដល់មន្រ្តីនគរបាល និងអាជ្ញាធរ ដែលខ្ជាប់ខ្ជួនប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ផងដែរ៕ 









(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com