អត្ថបទពាណិជ្ជកម្ម
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បើកសាខាថ្មីជាផ្លូវការ ដែលស្ថិតនៅតំបន់ពាណិជ្ជកម្ម
15, Mar 2021 , 10:33 am        
រូបភាព
រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១៖ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាការវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន លីហួរ គ្រុប និងក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង បានបើកសាខាថ្មីជាផ្លូវការ ស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម ដែលបានចំណាយពេលប្រមាណជាង៥ខែក្នុងការរចនាអគារនេះឡើង។


 
អគារសា្នក់ការសាខាចំការមនថ្មីនេះគឺស្ថិតនៅលើអគារលេខ ១១៨ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
 
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាធនាគារពាណិជ្ជមួយ ក្នុងចំណោមធនាគារដែលមានការវិវត្តន៍លឿនបំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបើកបម្រើសេវាកម្មហិរញ្ញវត្ថុ ជូនអតិថិជនបន្ទាប់ពីទទួលបានអាជ្ញាបណ្ណពីធនាគារជាតិ នៃកម្ពុជា កាលពីខែមីនា ឆ្នាំ២០២០។ បើទោះបីជាទទួលរងនូវផលប៉ះពាល់ជាសកលពីជំងឺឆ្លង កូវីដ១៩ យ៉ាងណាក្តី ក៏ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នៅតែបន្តរីកចម្រើនទៅមុខ ស្របទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋទាំងនៅក្នុងតំបន់ទីប្រជុំជន និងជនបទ ដែលមានចំណូលទាប និងមធ្យម។ ដោយគិតមកត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២១ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាមានចំនួនជាង ១.៥០០កន្លែង គ្របដណ្តប់២៥ខេត្ត/ក្រុងរាជធានី តាមរយៈសាខាទាំង៤៥។ 
 
លើសពីនេះទៅទៀត ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងខិតខំស្វែងរកប្រភពទុនទាំងនៅ ក្រៅស្រុក និងក្នុងស្រុក ដើម្បីផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុល្អបំផុត ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាទាក់ទាញការវិនិយោគរយៈពេលយូរអង្វែង ក្នុងការលើកកម្ពស់វិស័យសេដ្ឋកិច្ច និងស្ថេរភាពនយោបាយសម្រាប់ព្រះរាជាណាចក្រកម្ពុជា។
 
ជាមួយបទពិសោធន៍ធនាគារ និងសេវាកម្មអតិថិជនជាង២០ឆ្នាំ លើការដឹកនាំក្រុមការងារផ្នែកលក់ និងប្រតិបត្តិការធនាគារ លោកស្រី ហ៊ាង បូតេ ដែលជាប្រធានសាខា ចំការមន បានលើកឡើងថា សាខាធនាគារបែបឌីជីថល និងធនាគារដែលឈានមុខគេ បានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើអតិថិជន ហើយប្រធានសាខានឹងផ្តល់នូវដំណោះស្រាយល្អបំផុត នៃសេវាកម្មហិរញ្ញវត្ថុ។
 
អំពីធនាគារ
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាការវិនិយោគទុនរួមគ្នា រវាងក្រុមហ៊ុន លីហួរ គ្រុប និង ក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង។ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីធនាគារជាតិ នៃកម្ពុជា កាលពីខែមីនាឆ្នាំ២០២០។ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ប្រតិបត្តិការអាជីវកម្មទូទាំង២៥ខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបុគ្គលិកជាង១.៥០០នាក់៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com