អត្ថបទពាណិជ្ជកម្ម
គម្រោងបរិច្ចាគទឹកបរិសុទ្ធ ៣ម៉ឺន កេស នៃយុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ ខ្មែរ ប៊ែវើរីជីស មកដល់រដ្ឋបាលស្រុកអង្គស្នួល
15, Mar 2021 , 3:03 pm        
រូបភាព
ភ្នំពេញ៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី១១ មីនា ២០២១ បន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ៥០កេស និងទឹកក្រូចអាយស៍ (IZE) ២០កេស ដល់រដ្ឋបាលស្រុកអង្គស្នួល ខេត្តកណ្ដាល ដើម្បីចែកជូនដល់មន្ត្រីនគរបាល និងប៉ូលិស ដែលកំពុងបំពេញបេសកកម្មទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ 

លោកស្រី គង់ កុសល នាយិកាទីផ្សារ ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «ខ្ញុំសង្ឃឹមថា «ទឹកចិត្តកម្ពុជា» ដែលជាយុទ្ធនាការសប្បុរសធម៌របស់ ខ្មែរ ប៊ែវើរីស នឹងរួមចំណែកជាកម្លាំងចិត្ត ដល់មន្ត្រីនគរបាល និងប៉ូលិស ដោយជួយកាត់បន្ថយភាពនឿយហត់ របស់ពួកគាត់បានមួយផ្នែក ក្នុងអំទ្បុងពេលប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩នេះ»។
 
គិតត្រឹមត្រីមាសទី១ ក្នុងឆ្នាំ២០២១ នេះ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈផ្សេងៗ សរុប ៥០០០កេស រួចមកហើយ ជូនដល់ប៉ូលិសប្រចាំការនៅទីតាំងត្រួតពិនិត្យនានា និងមន្ទីរពេទ្យមួយចំនួន។ យុទ្ធនាការនេះ នឹងបន្តបរិច្ចាគទឹកបរិសុទ្ធ ជូនស្ថាប័នផ្សេងៗទៀត រាប់ម៉ឺនកេស៕ 






 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com