អត្ថបទពាណិជ្ជកម្ម
កាន់តែស៊ីវីល័យជាមួយរថយន្តនីសាន់ NAVARA ស៊េរីថ្មី ទើបតែមកប្រទេសកម្ពុជា និងជារថយន្តកំពុងទទួលបានការចាប់អារម្មណ៍ពីប្រទេសជាច្រើន
15, Mar 2021 , 4:46 pm        
រូបភាព
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនតាន់ចុងម៉ូធ័រ ខេមបូឌា ភីធីវ៉ាយអិលធីឌី ដែលជាអ្នកចែកចាយផ្តាច់មុខ  រថយន្តនីសាន់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន តាន់ចុងម៉ូធ័រប៊ឺហេត នៃប្រទេសម៉ាឡេស៊ី បាននាំយករថយន្ត Pick up ស៊េរីថ្មីមួយ ដែលបានលក់នៅក្នុងប្រទេសជាច្រើនមកហើយ មកកាន់ប្រទេសកម្ពុជា។ 



រថយន្តនីសាន់Navara ស៊េរីថ្មីនេះ ត្រូវបានផលិត និងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយក្រុមហ៊ុន Nissan Motor ដោយស៊េរី Pick up ថ្មី រថយន្តនីសាន់Navara បានបំពាក់មកជាមួយមុខងារ និងបច្ចេកវិទ្យាទំនើបជាច្រើន ដែលជួយសម្រួលដល់ការបើកបរ។ ជាពិសេសគឺរូបរាងដ៏ស្រស់ស្អាតរបស់វាដែលធ្វើអ្នកបើកបរ កាន់តែមានភាពទាន់សម័យ។ ផ្នែកខាងមុខរបស់ រថយន្តនីសាន់ Navara បានបំពាក់ មកជាមួយនូវប៉ាណាមុខ (interlock) ថ្មីដែលមានរូបរាងធំក្រាស់ រួមជាមួយនឹងចង្កៀងមុខបំភ្លឺពេលថ្ងៃ រចនារាងជាអក្សរ C ជាមួយអំពូល LED ប្រភេទ Quad-LED ដែលបង្កើនកម្រិតពន្លឺភ្លឺច្បាស់ជាងមុន និងបន្ថែមការរចនាឱ្យកាន់តែទំនើប។


 
ចំណែកឯផ្នែកខាងក្រោយរបស់រថយន្ត Pick Up នេះកាងក្រោយ បានភ្ជាប់មកជាមួយឈ្នាន់ជាន់ថ្មី ដើម្បីបង្កើនភាពងាយស្រួលពេល ចុះទ្បើង។ ផ្នែកខាងក្នុងរបស់វា បានបំពាក់មកជាមួយប្រព័ន្ធជំនួយទ្វារក្រោយ Tailgate assist ដើម្បីបន្ថយទម្ងន់ទ្វារក្រោយ ឱ្យមានភាពងាយស្រួល ក្នុងពេលពេលបើក ឬបិទ។ និងមុខងារ New Nissan Genuine Part side step កាត់បន្ថយសំឡេងរំខាននៃសម្ពាធខ្យល់ និងសន្សំសំចៃប្រេងឥន្ធនៈ។ វាក៏បានភ្ជាប់មកជាមួយនូវប្រព័ន្ធជើងក្រោម Multilink ប្រើប្រាស់ រឺស័រ rear dual-rate coil springs ធ្វើឲ្យប្រសើរទ្បើង នៅពេលបើកបរលើដងផ្លូវ ធ្វើឲ្យរថយន្តមានលំនឹង និងមានផាសុកភាព។ វាបានបំពាក់បន្ថែមទ្រុងក្រោយ បានបំពាក់បន្ថែមនូវទំពក់ (C-Channel) សម្រាប់ចង់រឹតអីវ៉ាន់ តូច ធំ ធ្វើឲ្យមានភាពងាយស្រួល ក្នុងការផ្ទុកទំនិញ និងគ្មានការរំខាន ដោយកម្លាំងម៉ាស៊ីន 2.5L និងកម្លាំងបញ្ជូនពីរប្រភេទផ្សេងគ្នា គឺកម្លាំងបញ្ជូនខ្លាំង និងកម្លាំងបញ្ជូនមធ្យម។


 
បើយើងចូលទៅមើលផ្នែកខាងក្នុងរបស់រថយន្តវិញ គឺកាន់តែពិសេស ដោយក្រុមហ៊ុន Nissan Motor បានបង្កើតមុខងារកាត់បន្ថយសំឡេង ដោយបានបំពាក់មកជាមួយកញ្ចក់ Laminated Glass  ខាងមុខ និងកញ្ចក់សងខាង។ វាក៏ជាចំណុចយ៉ាងពិសេស ដើម្បីកាត់បន្ថយភាពតានតឹង ទាំងអ្នកបើកបរ និងអ្នកធ្វើដំណើរ។ ក្នុងនោះ ក៏បានបំពាក់អេក្រង់ថ្មីទំហំ រហូតដល់ទៅ ៨ អ៊ីញ ដែលអាចភ្ជាប់កម្មវិធី “ Apple Car Play & Android Auto ក៏ដូចជា អាចភ្ជាប់ជាមួយប្រព័ន្ធកម្សាន្តអារម្មណ៍ តាម Bluetooth និងប្រព័ន្ធបញ្ជាដោយសំឡេងផងដែរ។
កៅអីផ្នែកខាងក្រោយ ត្រូវបានកែប្រែថ្មី ដើម្បីផ្ដល់នូវផាសុកភាពជាងមុន សម្រាប់អ្នកដំណើរ ដោយបំពាក់មកជាមួយនូវកៅអី ដែលមានមុខងារជំនួយដល់ផ្នែកភ្លៅ និងផ្នែកខ្នង ដែលជួយសម្រួលដល់ចលនាឆ្អឹងខ្នង។ លើសពីនេះទៅទៀត ដើម្បីបង្កើននូវភាពងាយស្រួល ដល់អ្នកដំណើរផ្នែកខាងក្រោយ យើងក៏បានបន្ថែមមកជាមួយ នូវកន្លែងដាក់ដៃ និងភេសជ្ជៈ ហើយអាចដាក់ទូរសព្ទដៃបានផងដែរ។ 


 
រថយន្ត Pick up ស៊េរីថ្មីនេះ បានបំពាក់ប្រព័ន្ធតាមដានទិដ្ឋភាពជុំវិញរថយន្ត (I-AVM) ប្រព័ន្ធសុវត្ថិភាពពីរផ្សេងទៀត គឺប្រព័ន្ធផ្តល់សញ្ញា ពេលមានវត្ថុមានចលនានៅក្បែររថយន្ត (I-MOD) ដែលប្រព័ន្ធនេះ នឹងបន្លឺជាសំឡេង និងលោតភ្លើងពណ៌លឿង ជាសញ្ញាព្រមាន ពេលមានវត្ថុមានចលនានៅក្បែររថយន្ត ប្រព័ន្ធកាបពីតាស ជាមួយនឹងអេក្រង់ Off-Road នៅពេលដែលអ្នកកាច់ប៊ូតុងទៅ 4LO អេក្រង់ Off-Road នឹងដំណើរការដោយស្វ័យប្រវត្តិ។
 


វាក៏បានបំពាក់មកបន្ថែមនូវមុខងារ ប្រព័ន្ធសុវត្ថិភាពស្វ័យប្រវត្តិ និងមុខងារទំនើបៗដូចជា សេនស័រផ្លិតទឹកបក់ទឹកភ្លៀង ដោយស្វ័យប្រវត្តិ ប្រព័ន្ធចាក់សោទ្វារ រថយន្តដោយស្វ័យប្រវត្តិ ក្នុងល្បឿនចាប់ពី 25 km/h ឡើងទៅ។


 
រថយន្តនីសាន់ Navara ស៊េរីថ្មីនេះ ក៏មានបំពាក់បច្ចេកវិទ្យាថ្មីៗដូចជា មានដូចជាប្រព័ន្ធជំនួយក្នុងការ សណ្តោងរ៉ឺម៉ក (TSA) មានសមត្ថភាពខ្លាំង ធ្វើឲ្យរថយន្តមានលំនឹង នៅពេលសណ្តោងរ៉ឺម៉ក។ បន្ថែមមកជាមួយនូវបច្ចេកវិទ្យាថ្មីៗដទៃទៀត ដូចជាប្រព័ន្ធហ្វ្រាំងសុវត្ថិភាព (ABLS) ប្រព័ន្ធគ្រប់គ្រងលំនឹង (VDC) ប្រព័ន្ធទប់ស្កាត់ការគាំងហ្វ្រាំង (ABS) ប្រព័ន្ធជំនួយពីហ្វ្រាំងសុវត្ថិភាព (EBD) និងប្រព័ន្ធគ្រប់គ្រងទំនាញ (TCS)។ អ្នកបើកបរបច្ចុប្បន្ន នឹងមានទំនុកចិត្តជាមួយអារម្មណ៍សុវត្ថិភាពជាងមុន នៅពេលដែលសណ្តោងរ៉ឺម៉ក ដែលផ្ទុកទម្ងន់ធ្ងន់ៗ និងការបើកបរឆ្លងកាត់ដីភក់ ដោយប្រើល្បឿនយឺតៗ និងប្រព័ន្ធហ្វ្រាំងជំនួយ។






 
គួររំលឹកផងដែរថា រថយន្តនីសាន់ណាវ៉ារ៉ា ត្រូវបានទទួលស្គាល់ជាង៨០ឆ្នាំមកហើយ ជាប្រភេទរថយន្ដ Pick Up ដែលមានសមត្ថភាពខ្លាំង ក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ ហើយក៏មានកេរ្តិ៍ឈ្មោះយ៉ាងល្បីរន្ទឺ នៅតំបន់ Dunes នៃវាលខ្សាច់សាហារ៉ា និងតំបន់ព្រៃ នៃប្រទេសថៃ រហូតដល់តំបន់ជីករ៉ែ ប្រទេសឈីលី នៅទ្វីបអាមេរិកខាងត្បូង នៃរយៈកម្ពស់ ៤០០០ ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រផងដែរ។
 
សូមសាកសួរព័ត៌មាន នៅសាលតាំងបង្ហាញរថយន្តនីសាន់ ដែលនៅជិតលោកអ្នកបំផុត ឬសាកសួរតាមលេខទូរសព្ទទំនាក់ទំនងដូចខាងក្រោម៖ 




 
ទទួលសិទ្ធិក្នុងការតាំងបង្ហាញ និងលក់ដោយ
សាខាភ្នំពេញផ្លូវលេខ 271 លេខទូរសព្ទ 023 993 338
សាខាភ្នំពេញផ្លូវលេខ 598 លេខទូរសព្ទ 061 556 690    
សាខាភ្នំពេញផ្លូវលេខ 857 លេខទូរសព្ទ 023 900 271
សាខាសៀមរាប លេខទូរសព្ទ 063 966 588
សាខាបាត់ដំបង លេខទូរសព្ទ 053 953 688
 
ឬសម្រាប់ព័ត៌មានបន្ថែម ទាក់ទងទៅនឹងរថយន្តនីសាន់គ្រប់ម៉ូឌែល នៅក្នុងប្រទេសកម្ពុជា អាចចូលទៅកាន់គេហទំព័រផ្លូវការ របស់ក្រុមហ៊ុននីសាន់ www.nissan.com.kh/ ឬតាមដាននៅលើហ្វេសប៊ុកផ្លូវការ របស់ក្រុមហ៊ុននីសាន់ fb.com/CambodiaNissan/ ៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com