អត្ថបទពាណិជ្ជកម្ម
យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលបរិច្ចាគទឹកបរិសុទ្ធ ៣ម៉ឺនកេស បន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ៤០០កេស ដល់មន្ទីរពេទ្យ ៤បន្ថែមទៀត
16, Mar 2021 , 11:28 am        
រូបភាព
ភ្នំពេញ៖ នៅថ្ងៃទី១៥ មីនា ២០២១ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ចំនួន៤០០កេស ដល់មន្ទីរពេទ្យ ៤ផ្សេងទៀត ក្នុងរាជធានីភ្នំពេញ។ មន្ទីរពេទ្យទាំងនោះ រួមមានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យបង្អែកច្បារអំពៅ, មន្ទីរពេទ្យបង្អែកចតុមុខ, និងមន្ទីរពេទ្យកាល់ម៉ែត ដែលកំពុងផ្តល់សេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ទើបបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈផ្សេងៗចំនួនជាង ៥០០០កេស ក្នុងដើមឆ្នាំ២០២១នេះ ហើយនឹងបន្តបរិច្ចាគ រហូតដល់អស់ ៣ម៉ឺនកេស។


 
យុទ្ធនាការសប្បុរសធម៌ឈ្មោះថា «ទឹកចិត្តកម្ពុជា» របស់ ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ដល់មន្ទីរពេទ្យ ដែលកំពុងផ្តល់សេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបមកដល់ថ្ងៃទី១៥ មីនា បានចំនួន ៨មន្ទីរពេទ្យហើយ នៅក្នុងរាជធានីភ្នំពេញ ដើម្បីចែកជូនទៅដល់វេជ្ជបណ្ឌិត គ្រូពេទ្យ និងពលរដ្ឋ ដែលមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩៕
 



(អត្ថបទពាណិជ្ជកម្ម) 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com