ជាតិ
សេដ្ឋកិច្ច
សាំងធម្មតាបន្តឡើងថ្លៃដល់ ៣ ៧៥០រៀលក្នុងមួយលីត្រ!
16, Mar 2021 , 3:05 pm        
រូបភាព
ភ្នំពេញ៖ ប្រេងសាំងធម្មតាដែលលក់រាយ នៅបន្តឡើងថ្លៃដល់៣,៧៥០រៀល ក្នុងមួយលីត្រ  ខណៈប្រេងម៉ាស៊ូត នៅរក្សាថ្លៃ៣,៣៥០ដដែល ក្នុងមួយលីត្រ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៦មីនា តម្លៃសាំងធម្មតា គឺបានឡើងថ្លៃចំនួន៥០រៀលក្នុងមួយលីត្រ បើធៀបនឹងរយៈពេល២សប្តាហ៍មុន។

 
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តម្លៃសាំងធម្មតា៣,៧៥០០រៀលក្នុងមួយលីត្រនេះ ចាប់អនុវត្តពីពេលនេះ រហូតដល់បំណាច់ខែមីនា ឆ្នាំ២០២១។ ចាប់ពីខែមករា ឆ្នាំ២០២១មក តម្លៃប្រេងឥន្ទនៈលក់រាយនៅកម្ពុជា បានកើនឡើងបន្តិចម្តងៗជាលំដាប់ ដោយប្រេងសាំងធម្មតាបានកើនពី៣,២០០រៀល មកដល់៣,៧៥០រៀលក្នុងមួយលីត្រ។ 
 
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា តម្លៃប្រេងឥន្ទនៈលក់រាយលើទីផ្សារកម្ពុជា គឺមិនមែនក្រសួងពាណិជ្ជកម្ម ជាអ្នកកំណត់ឡើយដោយក្រសួងគ្រាន់តែស្រង់ថ្លៃឡើងឬចុះនៃប្រេងទៅតាមទីផ្សារអន្តរជាតិមកគណនា ជូនសាធារណជនប៉ុណ្ណោះ។  បើតាមក្រសួងពាណិជ្ជកម្ម ប្រេងឥន្ទនៈដែលលក់រាយនៅលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១ដល់១៥មីនា ឆ្នាំ២០២១ គឺមានតម្លៃប្រែប្រែងពី៦៨,៣៥ ដល់៧៦,៣១ដុល្លារក្នុងមួយធុងឬBarrel៕
 
 
 

Tag:
 សាំង
© រក្សាសិទ្ធិដោយ thmeythmey.com