អត្ថបទពាណិជ្ជកម្ម
ស្ងាត់ៗ SmallWorld SmallBand ក្រុមតូច សហការជាមួយទឹកក្រូចអាយស៍ IZE ចេញវីដេអូ ក្រើនរម្លឹកឲ្យប្រុងប្រយ័ត្នចំពោះកូវីដ-១៩
17, Mar 2021 , 10:15 am        
រូបភាព
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ សមាជិកទាំង៤រូបរបស់ SmallWorld SmallBand ក្រុមតូច ដែលជាទូតសុឆន្ទៈទឹកក្រូចអាយស៍ IZE បានបង្ហោះវីដេអូក្រើនរម្លឹកដល់អ្នកគាំទ្រ និងពលរដ្ឋកម្ពុជាទាំងអស់ ឲ្យប្រុងប្រយ័ត្នចំពោះការរីករាលដាលនៃវីរុសកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។
 
ខ្លឹមសារក្នុងវីដេអូទាំង៤ របស់ SmallWorld SmallBand ក្រុមតូច បានបង្ហាញពីក្ដីបារម្ភចំពោះជំងឺដ៏កាចសាហាវនេះ ដែលបានរាតត្បាតកាន់តែធំទៅៗ ក្នុងប្រទេសកម្ពុជា។ ក្នុងនោះ SmallWorld SmallBand ក្រុមតូច ក៏សំណូមពរដល់ពលរដ្ឋកម្ពុជាទាំងអស់ សូមចូលរួមអនុវត្តវិធានការ៖ ៣ការពារ ៣កុំ របស់រដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន ជាពិសេសសូមនៅផ្ទះ បើមិនមានធុរៈអ្វីចាំបាច់។


 
លោក ម៉ម ពេជ្ជរិទ្ឋ និង លោក ភិរម្យ សមាជិក SmallWorld SmallBand ក្រុមតូច ក៏បានបន្ថែមពីលើវីដេអូថា៖ «ទោះបីជាពេលនេះវីរុសកូវីដ-១៩ កំពុងតែគំរាមកំហែងដល់សុខភាពសាធារណៈជាខ្លាំងយ៉ាងណាក្តី ប៉ុន្តែខ្ញុំជឿជាក់ថា បើការអនុវត្តផ្តើមចេញពីយើងទាំងអស់គ្នា នឹងអាចធ្វើឲ្យសហគមន៍ របស់យើងទាំងមូល បានល្អប្រសើរឡើងវិញនៅពេលដ៏ខ្លីខាងមុខនេះជាក់ជាមិនខាន»។
 





សូមទស្សនាវីដេអូ តាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖ 
 
(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com