អត្ថបទពាណិជ្ជកម្ម
យុទ្ធនាការបរិច្ចាគទឹកបរិសុទ្ធរាប់ម៉ឺនកេសរបស់ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភដល់អធិការដ្ឋាននគរបាលខណ្ឌ៣ទៀត ក្នុងរាជធានីភ្នំពេញ
18, Mar 2021 , 9:35 am        
រូបភាព
ដោយ: ថ្មីៗ
(ភ្នំពេញ)៖ យុទ្ធនាការបរិច្ចាគទឹកបរិសុទ្ធរាប់ម៉ឺនកេស របស់ ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី១៦ មីនា ២០២១ បានបន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ៣០០កេស និងភេសជ្ជៈប៉ូវកម្លាំង Wurkz ៦០កេស ជូនអធិការដ្ឋាននគរបាលខណ្ឌចំការមន អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។ 

ការឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈប៉ូវកម្លាំង Wurkz របស់យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដល់អធិការដ្ឋាននគរបាលខណ្ឌមួយចំនួន គឺដើម្បីលើកទឹកចិត្តដល់មន្ត្រីនគរបាល និងអាជ្ញាធរក្នុងតំបន់ ដែលកំពុងចុះបំពេញបេសកកម្ម នៅតាមមណ្ឌលចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ មណ្ឌលធ្វើចត្តាឡីស័ក និងមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ផងដែរ។
 



លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «យុទ្ធនាការ «ទឹកចិត្តកម្ពុជា» នៅតែបន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈផ្សេងៗដល់ស្ថាប័នជាច្រើនទៀត ដែលមានមន្ត្រីរាជការ និងបុគ្គលិក កំពុងបំពេញបេសកកម្មក្នុងស្ថានការណ៍ដ៏លំបាកនេះ។ នេះជាទឹកចិត្តបន្តិចបន្តួចរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនមួយបង្កើតឡើងដោយកូនខ្មែរ ហើយតែងតែត្រៀមខ្លួនក្នុងការជួយពលរដ្ឋខ្មែរជានិច្ច»៕
 












(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com