អត្ថបទពាណិជ្ជកម្ម
ខ្មែរ ប៊ែវើរីជីស បន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ៣០០កេស និងភេសជ្ជៈ វើក ៦០កេស ដល់អធិការដ្ឋាននគរបាលខណ្ឌ ៣បន្ថែមទៀត
19, Mar 2021 , 10:56 am        
រូបភាព
ដោយ: ថ្មីៗ
(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ចំនួន៣០០កេស និងភេសជ្ជៈប៉ូវកម្លាំង Wurkz ៦០កេស ជូនដល់អធិការដ្ឋាននគរបាលចំនួន៣ផ្សេងទៀត ក្នុងរាជធានីភ្នំពេញ រួមមាន អធិការដ្ឋាននគរបាលខណ្ឌ៧មករា អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ កាលពីថ្ងៃទី១៧ មីនា ២០២១ ។ 
 
អធិការនគរបាលខណ្ឌ៧មករា លោកវរសេនីយ៍ឯក នេត ស៊ីថុន បានថ្លែងថា៖ «យើងពិតជាមានក្ដីរំភើបខ្លាំងណាស់ ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានគិតគូរដល់កងកម្លាំងយើង ដែលកំពុងឈរជើងប្រចាំការ២៤ម៉ោងនៅតាមទិសដៅនីមួយៗ ក្នុងស្ថានការណ៍ដ៏តានតឹងនេះ»។ 
  

 
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនឯកជនមួយបង្កើតឡើងដោយកូនខ្មែរ ពិតជាមានមោទនភាពណាស់ ដែលបានចូលរួមឧបត្ថម្ភទឹកបរិសុទ្ធ និងភេសជ្ជៈផ្សេងៗតាមរយៈយុទ្ធនាការសប្បុរសធម៌ “ទឹកចិត្តកម្ពុជា” ជាបន្តបន្ទាប់មកនេះ។ យើងសង្ឃឹមថា ទឹកចិត្តក្នុងការចូលរួមនេះ អាចសម្រាលភាពនឿយហត់បានមួយចំនួនរបស់កងកម្លាំងតាមខណ្ឌនីមួយៗក្នុងការបំពេញបេសកកម្មដ៏លំបាកនេះ»៕










 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com