ជាតិ
សេដ្ឋកិច្ច
Startup៖ លីលី កំពុងសាងគុណភាព និងទំនួលខុសត្រូវលើសេវាកម្មដឹកជញ្ជូនទំនិញ Front កញ្ញា ចៅ ជីញលីលី សហស្ថាបនិក PAPA Deliver
× PAPA Deliver ជាកម្មវិធីទូរសព្ទដៃ ដែលផ្តល់ជាដំណោះស្រាយបញ្ហាដឹកជញ្ជូនទំនិញ តាមប្រព័ន្ធឌីជីថល (Digital)។ កញ្ញា ចៅ ជីញលីលី ជាម្ចាស់ធុរកិច្ចថ្មី (Startup) នៃសេវាកម្មដឹកជញ្ជូនទំនិញ PAPA Deliver បានបញ្ជាក់ថាកម្មវិធីមួយនេះ គឺផ្តល់ភាពស្រួល ដល់អ្នកលក់ទំនិញតាមអនឡាញក្នុងការកក់សេវាកម្មដឹកជញ្ជូនទំនិញ ទៅកាន់អតិថិជនរបស់ខ្លួន នៅរាជធានីភ្នំពេញ បានយ៉ាងរហ័ស និងប្រកបដោយទំនួលខុសត្រូវខ្ពស់។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញស្តាប់បទសម្ភាសរវាងកញ្ញា ចៅ ជីញលីលី សហស្ថាបនិកPAPA Deliver ជាមួយកញ្ញា អ៊ូ សុខមាននៃសារព័ត៌មានថ្មីៗតាមទូរសព្ទខាងក្រោម ដូចតទៅ៖
បើតាមយុវតីរូបនេះ ដែលទើបបញ្ចប់បរិញ្ញាបត្រ ផ្នែកពាណិជ្ជកម្មអេឡិចត្រូនិក នៅភ្នំពេញ បច្ចុប្បន្នមានក្រុមហ៊ុនដឹកជញ្ជូន២០ក្រុមហ៊ុន កំពុងប្រើប្រាស់នូវ PAPA Deliver App និងមានរហូតជិត១ម៉ឺនហាងអាហារ ប្រើប្រាស់នូវសេវាកម្មរបស់ដឹកជញ្ជូនទំនិញ PAPA Deliver។
សហស្ថាបនិកPAPA Deliver វ័យ២១ឆ្នាំ មកពីខេត្តបន្ទាយមានជ័យរូបនេះ បានអះអាងបន្ថែមថា៖« សម្រាប់សេវាកម្មដឹកជញ្ជូនរបស់ខ្ញុំ គឺជាអ្នកកណ្តាលរវាងក្រុមហ៊ុនដឹកជញ្ជូនឬអ្នកលក់តាមអនឡាញ ។ ពួកខ្ញុំផ្តល់នូវសេវាកម្មដឹកជញ្ជូនយ៉ាងរហ័យដោយឱ្យអ្នកលក់ទំនិញនានាតាមអនឡាញ កក់នូវសេវាកម្មដឹកជញ្ជូនរបស់ខ្ញុំ តាមរយៈការបញ្ជាពីកម្មវិធីលើទូរសព្ទដៃនេះ»។
បច្ចុប្បន្ន អាជីវកម្មរបស់កញ្ញា កំពុងសាងគុណភាព និងទំនួលត្រូវខុសខ្ពស់ ជូនអតិថិជន ដើម្បីពង្រីកទីផ្សារពីភ្នំពេញ ទៅតាមបណ្តាលខេត្តនានា នៅកម្ពុជា នារយៈពេលខាងមុខដ៏ខ្លីផងដែរ៕
Tag:
Startup
PAPA Deliver
កញ្ញា ចៅ ជីញលីលី
បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com