ជាតិ
សម្រាកចូលឆ្នាំខ្មែរ៣ថ្ងៃ! រដ្ឋឈប់តាមថ្ងៃកំណត់ រីឯឯកជនអាចជ្រើសរើសថ្ងៃឈប់
21, Mar 2021 , 4:34 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាល បានឱ្យ មន្រ្តីរាជការ បុគ្គលិក និយោជិត និងកម្មករឈប់សម្រាកការងាររយៈពេល៣ថ្ងៃ សម្រាប់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ


 
បើតាមសារាចរណែនាំ នៅថ្ងៃទី ២១ ខែមីនានេះ មន្រ្តី បុគ្គលិក នៃស្ថាប័នរដ្ឋឈប់សម្រាករយៈពេល៣ថ្ងៃ គឺពីថ្ងៃទី ១៤ ដល់ទី១៦ ខែមេសា ។ ដោយឡែក បុគ្គលិក កម្មករ និយោជិតនៃវិស័យឯកជន ឈប់សម្រាករយៈពេល៣ថ្ងៃ តែអាចមានពីរជម្រើសគឺ ឈប់សម្រាកនៅថ្ងៃពិធីបុណ្យចូលឆ្នាំ ឬលើកថ្ងៃឈប់សម្រាក តាមការព្រមព្រៀងគ្នាស្របតាមច្បាប់ស្ដីពីច្បាប់ការងារ។ 
 
រដ្ឋាភិបាល ក៏បានអំពាវនាវឱ្យ ពលរដ្ឋទាំងអស់ចូលរួមអនុវត្តន៍វិធានការអនាម័យ និងជៀសវាងការធ្វើដំណើរចេញ-ចូល តំបន់ ឬទីកន្លែងដែលមានហានិភ័យនៃការរាលដាលជំងឺកូវីដ-១៩  និងជៀសវាងការរៀបជួបជុំ រៀបចំពិធីផ្សេងៗ ដែលមានភាពអ៊ូអរ និងមនុស្សច្រើន។ 
 
ជាមួយគ្នានេះ រដ្ឋាភិបាល ក៏បានស្នើដល់ក្រុមហ៊ុន និងអាជីវករដឹកជញ្ជូនអ្នកដំណើរកុំតម្លើងថ្លៃដឹក និងអនុវត្តន៍វិធានការអនាម័យតាមក្រសួងសុខាភិបាល៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com