អត្ថបទពាណិជ្ជកម្ម
ធនាគារ អេស ប៊ី អាយ លី ហួរ សាខា៧មករា បានបើកសាខាថ្មីជាផ្លូវការ ដែលស្ថិតនៅតំបន់ពាណិជ្ជកម្ម!
22, Mar 2021 , 2:27 pm        
រូបភាព
រាជធានីភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាវិនិយោគទុនរួមគ្នា រវាងក្រុមហ៊ុន លីហួរ ហ្រ្គុប និងបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង បានបើកសាខាថ្មីជាផ្លូវការ ស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម ដែលបានចំណាយពេលប្រមាណជាង៥ខែ ក្នុងការរចនាអគារនេះឡើង។
 

អគារសា្នក់ការសាខា៧មករាថ្មីនេះ គឺស្ថិតនៅលើអគារលេខ ២១៩ កែងផ្លូវ ១២៨ & ១៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
 
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាធនាគារពាណិជ្ជមួយ ក្នុងចំណោមធនាគារដែលមានការវិវត្តន៍លឿនបំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបើកបម្រើសេវាកម្មហិរញ្ញវត្ថុ ជូនអតិថិជន បន្ទាប់ពីទទួលបានអជ្ញាបណ្ណ ពីធនាគារជាតិនៃកម្ពុជា កាលពីខែមីនា ឆ្នាំ២០២០។ បើទោះបីជាទទួលរងនូវផលប៉ះពាល់ជាសកល ពីជំងឺឆ្លង កូវីដ-១៩ យ៉ាងណាក្តី ក៏ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នៅតែបន្តរីកចម្រើនទៅមុខ ស្របទៅតាមតម្រូវរបស់ប្រជាពលរដ្ឋ ទាំងនៅក្នុងតំបន់ទីប្រជុំជន និងជនបទ ដែលមានចំណូលទាប និងមធ្យម។

ដោយគិតមកត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២១ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជា មានចំនួនជាង ១.៥០០ កន្លែង គ្រប់ដណ្តប់ ២៥ខេត្ត/ក្រុងរាជធានី តាមរយៈសាខាទាំង៤៥របស់ខ្លួន។ 
 
លើសពីនេះ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងខិតខំស្វែងរកប្រភពទុន ក្រៅស្រុក និងក្នុងស្រុក ដើម្បីផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុល្អបំផុត ដើម្បីទាក់ទាញការវិនិយោគយូរអង្វែង ពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ប្រទេសជប៉ុន ដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ។


 
លោកស្រី ជា វណ្ណចាន់បូផា ប្រធានសាខា៧មករា ដែលលោកស្រីមានបទពិសោធន៍ជាង១៧ឆ្នាំ នៅលើការងា ជាពិសេសលើវិស័យធនាគារពាណិជ្ជ ក្នុងការដឹកនាំប្រតិបត្តិការសាខា សេវាកម្មធនាគារឈានមុខ ការវាយតម្លៃឥណទានគ្រប់ប្រភេទ និងបណ្តុះបណ្តាធនធានមនុស្សផងដែរ។ លោកស្រីបានបន្ថែមទៀតថា សាខា៧មករា ត្រៀមខ្លួនបម្រើសាធារណជន ដោយផ្តល់សេវាកម្មហិរញ្ញវត្ថុផ្សេងៗ។ 
 
អំពីធនាគារ
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាវិនិយោគទុនរួមគ្នា រវាងក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង និង អ្នកឧកញ៉ា លី ហូរ។ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ទទួលបានអាជ្ញាបណ្ណស្របច្បាប់ពីធនាគារជាតិនៃកម្ពុជា កាលខែមីនាឆ្នាំ២០២០។ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ប្រតិបត្តិការអាជីវកម្មទូទាំង ២៥ខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបុគ្គលិកជាង១,៥០០នាក់៕
 
(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 Ly hour
© រក្សាសិទ្ធិដោយ thmeythmey.com