អត្ថបទពាណិជ្ជកម្ម
ដំណោះស្រាយងាយស្រួល ក្នុងការបិទបញ្ជីគណនេយ្យឆ្នាំចាស់ និងបើកបញ្ជីគណនេយ្យឆ្នាំថ្មី
23, Mar 2021 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ
យោងទៅតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ដែលតម្រូវឱ្យគ្រប់ស្ថាប័ន ឬ ក្រុមក្រុមហ៊ុនទាំងអស់ ចុះប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួន លើប្រព័ន្ធ ឬ កម្មវិធីគ្រប់គ្រងគណនេយ្យក្រុមហ៊ុន ដែលមានរូបិយបណ្ណគោលជាប្រាក់រៀល ទើបធ្វើឱ្យគណនេយ្យករ មានភាពលំបាក ក្នុងការបំប្លែងទិន្នន័យ និងបញ្ចូលអត្រាប្តូរប្រាក់ ទៅលើប្រតិបត្តិការដែលបានចុះក្នុងប្រព័ន្ធ ឬ ម្មវិធីគ្រប់គ្រងគណនេយ្យ ដែលមានរូបិយបណ្ណគោលជាប្រាក់ដុល្លារ ដើម្បីធ្វើការបិទបញ្ជីគណនេយ្យឆ្នាំចាស់ និងបើកបញ្ជីគណនេយ្យឆ្នាំថ្មី។  
 
 
QE Extension សូមផ្តល់ជូននូវដំណោះស្រាយដ៏ល្អឥតខ្ចោះ ជាមួយមុខងារ ទាញយក និងបញ្ចូលទិន្នន័យ (Export-Import) ទៅក្នុងកម្មវិធីគណនេយ្យ QuickBooks។ គណនេយ្យករដែលកំពុងតែប្រើប្រាស់ QuickBooks Company file ដែលមានរូបិយបណ្ណគោលជាប្រាក់ដុល្លារ (Home Currency USD) អាចទាញយករាល់ទិន្នន័យប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ ដូចជា៖ Sale Invoices, Sales Receipt, Credit Memo, Receive Payments, Enter Bill, Pay Bill, Journal, Write Check…  ហើយអាចបញ្ចូលអត្រាប្តូរប្រាក់ស្វ័យប្រវត្តិ ទៅក្នុងប្រតិបត្តិការទាំងអស់នោះ ដើម្បីបញ្ចូលទៅក្នុង QuickBooks company file ថ្មីដែលមានរូបិយបណ្ណគោល ជាប្រាក់រៀល (Home Currency KHR) ឱ្យស្របទៅតាមតម្រូវការ និងសេចក្ដីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា។  ដូច្នេះការបិទបញ្ជីគណនេយ្យឆ្នាំចាស់ និងបើកបញ្ជីគណនេយ្យឆ្នាំថ្មីលែងជាបញ្ហាទៀតហើយ៕
 


 
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងមកកាន់ក្រុមការងារ Speed Account យើងខ្ញុំតាមរយៈ ៖
  • លេខទូរសព្ទ ៖ 070 60 6666។
  • អ៊ីម៉ែល ៖ [email protected] 
  • គេហទំព័រ ៖ http://speedaccount.com
  • អាសយដ្ឋាន ៖ ផ្ទះលេខ 997 ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ភ្នំពេញ ៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com