អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនស្មាតហ្វូន vivo ផ្តល់រង្វាន់ធំ រថយន្តMazda BT-50 ស៊េរីឆ្នាំ 2021 ទៅកាន់ដៃគូពាណិជ្ជកម្ម
23, Mar 2021 , 3:52 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុនទូរស័ព្ទដៃ vivo មិនត្រឹមតែជាក្រុមហ៊ុនទូរស័ព្ទដៃ ដែលមានឈ្មោះបោះសំឡេង និងឈានមុខគេ ក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ តែក្រុមហ៊ុនឈានមុខគេនេះ ក៏ជាក្រុមហ៊ុន ដែលតែងតែយកចិត្តទុកដាក់ ចំពោះដៃគូពាណិជ្ជកម្មរបស់ខ្លួនជានិច្ច ពិសេសបង្កើតកម្មវិធីលើកទឹកចិត្ត យ៉ាងអស្ចារ្យ ដល់ដៃគូពាណិជ្ជកម្ម ដែលមានសកម្មភាពលេចធ្លោ នៅលើទីផ្សារកម្ពុជា។
 
ជាក់ស្តែងកាលពីអំឡុង ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុនស្មាតហ្វូន vivo បានដាក់ជាសំណើមួយទៅកាន់ដៃគូពាណិជ្ជកម្មរបស់ខ្លួនទូទាំងប្រទេស ឲ្យបានខិតខំពង្រឹងការលក់ ធ្វើយ៉ាងណាឲ្យកាន់តែមានសន្ទុះខ្លាំងក្លា។ នៅក្នុងការកិច្ចខិតខំប្រឹងប្រែងនេះដែរ សម្រាប់ដៃគូពាណិជ្ជកម្មណា ដែលបានលក់ចេញស្មាតហ្វូន vivo 30 គ្រឿង ក្នុងស៊េរីណាក៏បាន នឹងទទួលបានការចាប់រង្វាន់១ដង នៅក្នុងនោះរង្វាន់លើកទឹកចិត្តរួមមានដូចជា៖ ទូរស័ព្ទដៃស្មាតហ្វូន vivo V20 រង្វាន់ទឹកប្រាក់ចំនួន $200 រង្វាន់ទឹកប្រាក់ចំនួន $500  រង្វាន់ទឹកប្រាក់ចំនួន $1000 រង្វាន់ម៉ូតូ GPX កម្លាំង 200CC  និងរង្វាន់ធំរថយន្ត Mazda BT-50 2021។ 


 
សម្រាប់កម្មវិធីនេះដែរ បានប្រព្រឹត្តទៅ កាលពី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ និងបានបញ្ចប់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។ សរុបមក គឺមានរយៈពេល៣ខែ។ 
 
មួយវិញទៀត យើងក៏បានរកឃើញ អ្នកដែលមានសំណាង ក្លាយជាម្ចាស់រថយន្តទំនើប Mazda BT-50 2021 រួចហើយដែរ នោះគឺម្ចាស់ហាងលក់ទូរស័ព្ទដៃទំនើប មានជ័យ ដែលមានទីតាំង ស្ថិតនៅច្រមុះជ្រូកស្ទឹងមានជ័យ។
 
ក្រុមហ៊ុន vivo មានសេចក្ដីសោមនស្ស ដែលបានធ្វើជាដៃគូសហការដ៏ល្អ ជាមួយម្ចាស់ហាងនានា ដើម្បីផ្ដល់នូវទូរស័ព្ទដៃ ដែលមានតម្លៃសមរម្យ។ បើធៀបនឹងទូរស័ព្ទដទៃ ដែលមានតម្លៃប្រហាក់ប្រហែល ស្មាតហ្វូន vivo ពិតជាមានសមត្ថភាពខ្ពស់ មានការរចនាប្លែកស្អាត បច្ចេកវិទ្យាកាន់តែជឿនលឿន និងសម្បូរបែប សម្រាប់មនុស្សសម័យថ្មី៕






 


(អត្ថបទពាណិជ្ជកម្ម) 
 
 

Tag:
 Vivo
© រក្សាសិទ្ធិដោយ thmeythmey.com