ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អ្នក​លើសឈាម​គួរ​ជ្រើសរើស​ការ​ហាត់ប្រាណ​របៀប​ណា?
25, Mar 2021 , 6:59 am        
រូបភាព
ការ​ហាត់ប្រាណ​អាច​កាត់​បន្ថយ​សម្ពាធ​ឈាម​និង​សម្រក​ទម្ងន់​។​វា​ក៏​អាច​កាត់​បន្ថយ​ស្ថានភាព​តានតឹង​អារម្មណ៍​ផង​ដែរ​ ។ ​ការ​ហាត់ប្រាណ​ដូច​ជា​ដើរ​ហែល​ទឹក​ជិះ​កង់​រត់​តិច​ៗ​រាំ​និង​ការ​ថែ​សួន សុ​ទ្ឋ​តែ​មាន​ផល​ល្អ​សំរាប់​អ្នក​។​

 
អ្វី​ដែល​សំខាន់​នោះ​អ្នក​ត្រូវ​ជ្រើសរើស​ប្រភេទ​ហាត់ប្រាណ ណាមួយ​ដែល​អ្នក​ចូល​ចិត្ត​ពី​ព្រោះថា​បើសិនជា​អ្នក​មិន​ចូល​ចិត្ត​វា​ទេ​នោះ​អ្នក​នឹង​មិន​អាច​ហាត់ប្រាណ​បាន​ទៀងទាត់​ឡើយ​។
 
ការ​ហាត់ប្រាណ​មិន​ចាំបាច់​អោយ​មានការ​ប្រឹង​ហួសហេតុ​នោះ​ឡើយ​។​អ្នក​អាច​ចាប់ផ្តើម​ហាត់​តិច​ៗ​ជា​បណ្តើរ​ៗ​ហើយ​បង្កើន​ការ​ហាត់​នោះ​។ ចូរ​អ្នក​ហាត់​យ៉ាងម៉េច​អោយ​បាន​ក្នុង​រយះ​ពេល​២០​ទៅ​៣០​នាទី​នៅ​ក្នុង​មួយ​ថ្ងៃ​ហើយ​អោយ​បាន​យ៉ាងតិច​៣​ដង​នៅ​ក្នុង​មួ​យស​ប្តា​ហ៍​។
 
​អ្នក​អាច​ចត​រថយន្ត​អោយ​ឆ្ងាយ​បន្តិច​ពី​បន្ទប់​ការិយាល័យ​ការងារ​របស់​អ្នក​ដូច្នេះ​អ្នក​ត្រូវ​ចំណាយ​ពេលវេលា​ដែល​ត្រូវ​ដើរទៅ​កាន់​និង​ចាក​ចេញពី រថយន្ត​។ វា​មាន​តម្លៃ​ដូច​ជា​ការ​ហាត់ប្រាណ​ដែរ​។
 
ពេល​កំពុងធ្វើការ​ងារ​នៅ​ក្នុង​ការិយាល័យ​អ្នក​គួរតែ​មាន​ពេល​ក្រោក​ចេញពី​កៅអី​ធ្វើការ​ងារ​ហើយ​ដើរ​ចុះឡើង​នៅ​ក្នុង​អគារ​ការងារ​នោះ​។​ម្យ៉ាង​វា​អាច​ធ្វើ​អោយ​អ្នក​អាច​ធ្វើ​ចលនា​រាង​កាយ​និង​ម្យ៉ាងទៀត​នោះ​វា​ជួយ​ដល់​សុខភាព​ផង​ដែរ​ពីព្រោះ​ការ​សិក្សា​ស្រាវជ្រាវ​បង្ហាញ​ថា​ការ​អង្គុយ​យូរ​ពេក​មួយ​កន្លែង​អាច​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ ។ សំរាប់​អ្នកខ្លះ​មិន​គួរ​នឹង​លើក​របស់​ធ្ងន់​និង​ធ្វើការ​ហាត់ប្រាណ​ណាមួយ​ដែល​ប្រើ​កម្លាំង​ហួសហេតុ​នោះ​ឡើយ​។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com