ជាតិ
សេដ្ឋកិច្ច
បើរដ្ឋចាក់វ៉ាក់សាំងកូវីដ-១៩ បាន៥០ភាគរយនៃប្រជាជនសរុប នោះសេដ្ឋកិច្ចនឹងងើបឡើងវិញ
24, Mar 2021 , 6:59 pm        
រូបភាព
ស្របពេលនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កំពុងរាលដាលខ្លាំងនៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួននោះ រដ្ឋាភិបាលក៏បានពន្លឿនការចាក់វ៉ាក់សាំងដល់ក្រុមពលរដ្ឋអាទិភាព នៅទូទាំងប្រទេស ផងដែរ។ នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី លោក ឆេង គីមឡុង លើកឡើងថា បើរដ្ឋាភិបាលចាក់វ៉ាក់សាំងឱ្យពលរដ្ឋបានត្រឹម៥០ភាគរយនៃប្រជាជនសរុបជាង១៦លាននាក់នោះ សេដ្ឋកិច្ចជាតិនឹងងើបឡើងវិញ ។



 លោក ឆេង គីមឡុង​ 

តែយ៉ាងណាលោក ឆេង គីមឡុង មើលឃើញថា ការចាក់វ៉ាក់សាំងលើពលរដ្ឋឱ្យបាន៥០ភាគរយ ឬស្មើនឹងប្រជាពលរដ្ឋ៨លាននាក់ នៅត្រឹមបំណាច់ឆ្នាំ២០២១នេះ គឺមានបញ្ហាលំបាកបន្តិចសម្រាប់កម្ពុជា។ នោះក៏ព្រោះតែវ៉ាក់សាំងពីបណ្តាប្រទេសនានា ឬពីកម្មវិធីCOVAXជាដើមនោះ ត្រូវការបែងចែក ឬផ្គត់ផ្គង់ នៅលើពិភពលោក មិនទាន់ឆ្លើយតបនឹងតម្រូវការឡើយ ។ 
 
ដើម្បីជ្រាបច្បាស់សូមស្តាប់បទសម្ភាសរវាងលោក ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី និងកញ្ញា អ៊ូ សុខមាន អ្នកសារព័ត៌មានថ្មីៗ ដូចតទៅ៖
 
 
កម្ពុជា ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋអាទិភាពដោយឈរលើគោលការណ៍ស្មគ្រ័ចិត្ត ចាប់តាំងពីថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២១មក ដោយរដ្ឋាភិបាលបានកំណត់គោលដៅ ក្នុងការចាក់វ៉ាក់សាំងឱ្យពលរដ្ឋបានយ៉ាងហោចណាស់១០លាននាក់ ស្មើប្រមាណ៦០ភាគរយនៃចំនួនប្រជាពលរដ្ឋសរុប។ គិតត្រឹមថ្ងៃទី២៣មីនានេះ កម្ពុជាមានពលរដ្ឋប្រមាណ៣៣ម៉ឺននាក់ បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com