អត្ថបទពាណិជ្ជកម្ម
មកដល់ហើយ! HUAWEI 66W SuperCharge Power Bank តម្លៃ $66 និងកាសឥតខ្សែ Huawei FreeBuds 4i តម្លៃ $79
24, Mar 2021 , 5:25 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ 24 មីនា 2021 HUAWEI 66W SuperCharge Power Bank ដែលមានតម្លៃថ្លៃបំផុត $66 និងកាសឥតខ្សែ Huawei FreeBuds 4i តម្លៃ $79  មានលក់ជាផ្លូវការ ក្នុងប្រទេសកម្ពុជាហើយ។ 


 
សម្រាប់អតិថិជន ដែលបានកក់ទុកមុន អាចរួសរាន់អញ្ជើញទៅកាន់ Huawei Showroom  ហាងលក់ទូរស័ព្ទ និងហាងដៃគូសហការដែលមានស្លាកសញ្ញា ឬបុគ្គលិកលក់ហួវៃ ដែលលោកអ្នកធ្លាប់បានកម្ម៉ង់កាលពីកន្លងទៅ។ សម្រាប់អតិថិជន ដែលខកខានមិនទាន់បានកក់ទុកមុន ក៏អាចរកជាវ HUAWEI 66W SuperCharge Power Bank ក្នុងតម្លៃ $66 និង Huawei FreeBuds 4i ក្នុងតម្លៃ $79។


 
លោក ថង សារី នាយកផ្នែកទីផ្សារ ក្រុមហ៊ុន ហួវៃ ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា វត្តមានផ្លូវការ HUAWEI 66W SuperCharge Power Bank ដែលមានតម្លៃថ្លៃបំផុត $66  និងកាសឥតខ្សែ Huawei FreeBuds 4i តម្លៃ $79  នឹងចូលខ្លួន មកផ្តល់នូវបទពិសោធន៍ថ្មីសម្រាប់ប្រជាជនកម្ពុជា ជាមួយនឹងបច្ចេកវិទ្យាទំនើបឈានមុខគេ សម្បូរបែប និងកាន់តែងាយស្រួល។ 






 
លោកបន្ថែមថា៖ “យើងរំពឹង និងជឿជាក់ថា ផលិតផលឆ្លាតវៃ ស៊េរីទាំងពីរម៉ូឌែលនេះ នឹងអង្រួនទីផ្សារប្រទេសកម្ពុជា និងជួយដណ្តើមចំណែកទីផ្សារថ្នាក់ខ្ពស់ សម្រាប់ Power Bank និងកាសឥតខ្សែ នៅក្នុងប្រទេសកម្ពុជា”។
 
Huawei 66W SuperCharge Power Bank ត្រូវបានក្រុមហ៊ុនហួវៃ រចនាឡើង ជាមួយនឹងរូបរាងតូច ស្រាល ទម្ងន់ត្រឹមតែ 235g។ វាងាយស្រួលដាក់តាមខ្លួន បើប្រៀបធៀបជាមួយនឹង Power Bank ម៉ាកដទៃ ជាពិសេសបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន ដូចរន្ទះ 66W មានរន្ធសាកថ្មពីរគឺ ខ្សែ USB ធម្មតា & ខ្សែ USB Type C អាចសាក Laptop, ទូរស័ព្ទ ថេប្លេត នាឡិកា និង Speakers -ល-។ លើសពីនេះ Huawei 66W SuperCharge Power Bank ត្រូវបានទទួលស្គាល់ស្តង់ដារ គុណភាព សុវត្ថិភាពដោយ TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់ទៀតផង។  


 
មានឈាមជ័រ ជាប់សែស្រឡាយ Huawei FreeBuds កាសឥតខ្សែស៊េរីថ្មី ស្តេចកម្ចាត់សំឡេងរំខាន  ជំនាន់ទី3 Huawei FreeBuds 4i នេះ ត្រូវបានសង្កេតឃើញថា ក្រុមហ៊ុនរចនាផលិតឡើង ជាមួយនឹងរូបរាងស្រស់ស្អាត ស៊ីវិល័យ ទាន់សម័យ ថ្លៃថ្នូរ ជាងមុន ដោយបង្កើននូវសមត្ថភាពរបស់វា តាមរយៈបច្ចេកវិទ្យាទំនើបចុងក្រោយ សម្បូរបែបថែមទៀតផង។ កាសឥតខ្សែ ស្តេចកម្ចាត់សំឡេងរំខាន ជំនាន់ទី3 Huawei FreeBuds 4i មានសំឡេងពីរោះ រណ្តំចិត្ត (10mm Driver ) ភ្ជាប់បច្ចេកវិទ្យា កម្ចាត់សំឡេងរំខាន ជំនាន់ទី3 (ANC) លេងហ្គេមគ្មានសំឡេងរអាក់រអួល សំឡេងលាន់ឮច្បាស់ល្អ ពេលនិយាយទូរស័ព្ទ  ការប្រជុំតាមអនឡាញ ស្តាប់ចម្រៀង ឬទស្សនាខ្សែភាពយន្ត  សាកពេញស្តាប់ជាប់បាន 10ម៉ោង។

និយាយរួម មាន Huawei 66W SuperCharge Power Bank តម្លៃ $66 ឬ Huawei FreeBuds 4i តម្លៃ $79 ធានាថា ដឹងតែមិនខកបំណងតែម្តង។ បានទាំងផលិតផល ដែលមានគុណភាពល្អ និងជាជំនួយការពិសេសឆ្លាតវៃ នៅក្បែរខ្លួនថែមទៀតផង៕


 
 





(អត្ថបទពាណិជ្ជកម្ម)  
 
 

© រក្សាសិទ្ធិដោយ thmeythmey.com