ជាតិ
បន្លែចម្រុះ របស់លោក ចាន់ធី ប្រឈមសត្វល្អិតបំផ្លាញ និងចុះថោក
28, Mar 2021 , 2:47 pm        
រូបភាព
ដោយ៖ ថន ពុទ្រ្ទា

កំពត៖ លោក ឈួន ចាន់ធី ជាកសិករដាំបន្លែចម្រុះ  នៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ លោក ចាន់ធី បានដាំបន្លែចម្រុះរួមមាន ស្ពៃក្ដោប ត្រកួន ខាន់ណា ស្ពៃតឿ ឪឡឹក និងសាលាដរយៈពេល៩ខែមកហើយ។



បន្លែរបស់លោក បានជួបបញ្ហាសត្វល្អិត និងដង្កូវបំផ្លាញ ជាពិសេសស្ពៃគ្រប់ប្រភេទ។ ជាមួយគ្នានេះ បន្លែរបស់លោក ក៏ចុះថោកផងដែរ។ កសិកររូបនេះ រអ៊ូរទាំដូច្នេះថា៖ «ចូលខែហ្នឹង! បន្លែច្រើន គឺធ្លាក់ចុះ។ ស្ពៃស ធ្លាក់នៅមួយគីឡូ១ពាន់។ ពីដើមឡើយ ៣-៤ពាន់។ ខ្ញុំប្រើជីថ្នាំទឹក។ យើង ដាក់វាមួយធុង២០លីត្រ ហើយបើសត្វខ្លាំង ដាក់ឱ្យច្រើនតិចដើម្បីសម្លាប់វា។ តែយ៉ាងណាយោងទោងនេះ បាញ់អស់ងាប់ទេ។» 
 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាង លោក ឈួន ចាន់ធី កសិករដាំបន្លែនៅខេត្តកំពត ជាមួយ លោក ថន ពុទ្រ្ទា អ្នកសារព័ត៌មានថ្មីៗ២៥ (thmeythhmey25.com) ដូចតទៅ៖ 
 









Tag:
 កសិកម្ម
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com