COVID-19
ជាតិ
អាជ្ញាធរខេត្តត្បូងឃ្មុំ បិទភូមិឡបណ្តោះអាសន្ន ក្រោយរកឃើញម្តាយកូន៣នាក់ឆ្លងជំងឺកូវីដ-១៩
02, Apr 2021 , 3:44 pm        
រូបភាព
អាជ្ញាធរ ស្ថិតនៅមុខផ្ទះរបស់ប្រជាពលរដ្ឋ ដែលឆ្លងជំងឺកូវីដ-១៩ ក្នុងភូមិឡ។ រូបពីទំព័រហ្វេសប៊ុកលោក លី សុភាលីន អភិបាលស្រុកពញាក្រែក
អាជ្ញាធរ ស្ថិតនៅមុខផ្ទះរបស់ប្រជាពលរដ្ឋ ដែលឆ្លងជំងឺកូវីដ-១៩ ក្នុងភូមិឡ។ រូបពីទំព័រហ្វេសប៊ុកលោក លី សុភាលីន អភិបាលស្រុកពញាក្រែក
ភូមិឡ ក្នុងឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបិទការធ្វើដំណើរចេញចូលជាបណ្តោះអាសន្ន ក្រោយអាជ្ញាធរ រកឃើញពលរដ្ឋ៣នាក់ក្នុងភូមិនេះ ផ្ទុកជំងឺកូវីដ-១៩។ លោក លី សុភាលីន អភិបាលស្រុកពញាក្រែក ប្រាប់ថា ការចេញចូលភូមិឡ ត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីអាជ្ញាធរ។



លោក លី សុភាលីន អះអាងថា ជាព័ត៌មានបឋម អាជ្ញាធរ រកឃើញមនុស្សជាង២០នាក់ហើយ ដែលពាក់ព័ន្ធផ្ទាល់ជាមួយអ្នកឆ្លងជំងឺកូវីដ-១៩ទាំង៣នាក់នោះ ខណៈអ្នកពាក់ព័ន្ធដោយប្រយោលមិនទាន់មានតួលេខនៅឡើយទេ។ លោក បន្ថែមថា អាជ្ញាធរ កំពុងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីយកទៅធ្វើតេស្តរកវីរុសកូវីដ-១៩ និងធ្វើចត្តាឡីស័ក។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ លោក បញ្ជាក់ថា៖«យើង គ្រប់គ្រប់ [សភាពការណ៍ក្នុងភូមិឡ] បានមួយចំនួនធំហើយ»។

បើតាមលោកអភិបាលស្រុកពញាក្រែក អ្នកទាំង៣នាក់នោះ ត្រូវរកឃើញថាផ្ទុកជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣១ ខែមីនា។ លោក បង្ហោះព័ត៌មានលើទំព័រហ្វេសប៊ុករបស់លោកថា អ្នកទាំង៣នោះ គឺស្រ្តីជាម្តាយម្នាក់ និងកូនស្រី២នាក់របស់គាត់ ដែលរស់នៅក្នុងភូមិឡ៕

Tag:
 COVID-19
  បិទភូមិឡ
© រក្សាសិទ្ធិដោយ thmeythmey.com