ជាតិ
សង្គមជាតិ
ក្រសួងទេសចរណ៍ ពន្យារពេលជ្រើសរើសបេក្ខជន ចូលបម្រើការក្នុងក្របខណ្ឌ
04, Apr 2021 , 7:59 am        
រូបភាព
ដោយ:
 
ក្រសួងទេសចរណ៍លើកពេលប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការក្នុងក្របខណ្ឌក្រសួងទេសចរណ៍ សម្រាប់ឆ្នាំ២០២១។ ការពន្យារពេលនេះ គឺបណ្ដាលមកពីការរីករាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ 



ការប្រឡងជ្រើសរើស បេក្ខជនចូលបម្រើការក្នុងក្របខណ្ឌក្រសួងទេសចរណ៍ ដែលត្រូវធ្វើឡើង នៅថ្ងៃទី៦​មេសា ២០២១ត្រូវបានពន្យារពេល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្រសួងទេសចរណ៍ក៏មិនទាន់​កំណត់កាលបរិច្ឆេទជាក់លាក់សម្រាប់រៀបចំការប្រឡងឡើងវិញនោះទេ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍។

បើតាមសេចក្ដីជូនដំណឹងដដែលក្រសួងទេសចរណ៍ ក៏ពន្យារពេលឈប់ទទួលពាក្យប្រឡង របស់បេក្ខជន ដែលមាន​ចង់ដាក់ពាក្យចូលធ្វើការក្នុងក្របខណ្ឌក្រសួងទេសចរណ៍​ដែរ។
សូមជម្រាបផងដែរថា កម្ពុជាមានអ្នកជំងឺកូវីដ-១៩ សរុប ២ ៥៤៦នាក់ ក្នុងនោះ២ ០១៧នាក់
ស្ថិតក្នុងករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប១ ២៥៦បានជាសះស្បើយខណៈចំនួនអ្នកស្លាប់ឡើង ដល់១៦នាក់។ រីឯ៤នាក់ផ្សេងទៀត ស្លាប់ដោយសារជំងឺផ្សេង នាអំឡុងព្យាបាលកូវីដ-១៩៕
 




© រក្សាសិទ្ធិដោយ thmeythmey.com