កីឡាជាតិ
កីឡាអន្តរជាតិ
លទ្ធផលនៃការចាប់ឆ្នោតរើសពូល FIFA World Cup ឆ្នាំ២០១៤ ពិធីចាប់ឆ្នោតរើសពូលសម្រាប់ការប្រកួតព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១៤ បានប្រព្រឹត្តទៅនារាត្រីថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០១៣ នៅ Costa do Sauipe Resort, តំបន់ Mata de Sao Joao ក្រុង Bahia ប្រទេសប្រស៊ីល។
អតីតកីឡាករបាល់ទាត់ឆ្នើមចំនួន៨នាក់ដែលធ្លាប់ឈ្នះ World Cup កន្លងមក គឺជាអ្នកចាប់ឆ្នោតរើសពូល ដែលក្នុងនោះមាន លោក Geoff Hurst លោក Mario Kempes លោក Fabio Cannavaro លោក Lothar Matthaus លោក Zinedine Zidane លោក Fernando Hierro លោក Cafu និង លោក Alcides Ghiggia។
ខាងក្រោមនេះ គឺជាលទ្ធផលនៃការចាប់ឆ្នោត៖
ពូល A
ប្រេស៊ីល (ម្ចាស់ផ្ទះ)
ក្រូអាស៊ី
ម៉ិកស៊ិក
កាមេរូន
ពូល B
អេស្ប៉ាញ
ហូឡង់
ស៊ីលី
អូស្ត្រាលី
ពូល C
កូឡុំប៊ី
ក្រិក
កូតឌីវ័រ
ជប៉ុន
ពូល D
អ៊ុយរូហ្គាយ
កូស្តារីកា
អង់គ្លេស
អ៊ីតាលី
ពូល E
ស៊្វ៊ីស
អេក្វាឌ័រ
បារាំង
ហុងឌូរ៉ាស
ពូល F
អាហ្សង់ទីន
បូស្ន៊ី /ហឺហ៊្សេហ្គោវីណា
អ៊ីរ៉ង់
នីហ្សេរីយ៉ា
ពូល G
អាល្លឺម៉ង់
ហ្គាណា
ព័រទុយហ្គាល់
សហរដ្ឋអាមេរិក
ពូល H
បែលហ្ស៊ិក
អាល់ហ្សេរី
រុស្ស៊ី
កូរ៉េខាងត្បូង ៕ © រក្សាសិទ្ធិដោយ thmeythmey.com