កីឡាជាតិ
ជាតិ
ស៊ីហ្គេ​ម៖​ ក្រុម​កីឡា​វូស៊ូ​កម្ពុ​ជាមិ​នមា​នកា​រចាប់​ផ្តើម​ល្អប្រសើ​រឡើ​យ
08, Dec 2013 , 1:25 pm        
រូបភាព
Kyaw Zin Thit និង Wai Phyo Aung របស់មីយ៉ាន់ម៉ាឈ្នះមេដាយមាស​លើ​វិញ្ញាសា​ Wushu Mens DUILIAN (1)
Kyaw Zin Thit និង Wai Phyo Aung របស់មីយ៉ាន់ម៉ាឈ្នះមេដាយមាស​លើ​វិញ្ញាសា​ Wushu Mens DUILIAN (1)
បើគិ​តម​កវេ​លាថ្ងៃត្រ​ង់នាថ្ងៃ​អាទិត្យ​ ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៣​នេះ ក្រុ​មកី​ឡាវូស៊ូ​ជម្រើស​ជាតិក​ម្ពុជាបាន​ចូលរួ​មប្រកួ​តបីវិញ្ញា​សាហើ​យនៅក្នុ​ងព្រឹ​ត្តិកា​រ​ណ៍កី​ឡាស៊ីហ្គេ​ម ប៉ុ​ន្តែលទ្ធ​ផលដែ​លពួ​កគេទទួ​លបា​នមិន​ជាទី​គា​ប់ចិត្ត​នោះឡើយ​។

 

កាល​ពីថ្ងៃ​សៅរ៍​ កី​ឡាការិ​នី ​ម៉ៅ​ ច័​ន្ទសូ​រិយា​ បា​នចូល​រួម​ប្រកួ​តក្នុ​ងវិញ្ញា​សា ​Wushu Women’s TAIJIQUAN ហើយបាន​បញ្ច​ប់ក្នុង​ចំណា​ត់ថ្នា​ក់លេខ​៩ក្នុង​ចំណោម​កីឡាកា​រិនី​១១​នាក់។

នៅព្រឹ​កថ្ងៃអា​ទិត្យ​នេះ លុយ​ រិន​ដា សា​ន អាន​ និងហេ​ង ​វណ្ណៈ ​បានចូ​លរួម​ប្រកួត​ក្នុង​វិញ្ញ​សា Wushu Men Duilian (2) ដោ​យមាន​៤ប្រ​ទេស​ចូលរួ​ម។ ពួ​កគេ​រកបាន​ត្រឹម​តែ ៩​,៣៩ពិ​ន្ទុប៉ុណ្ណោះដែ​លនាំឲ្យ​ពួកគេខ​កខាន​ឱកាស​ក្នុងកា​រដណ្តើ​មបា​នមេដា​យ ខណៈ​ក្រុមមី​យ៉ាន់​ម៉ាឈ្នះមេ​ដាយ​មាស​ (៩​,៦៥ពិន្ទុ​) ក្រុ​មម៉ាឡេ​ស៊ីបា​នមេដា​យប្រា​ក់ (៩,៤៨ពិ​ន្ទុ) ​និង​ក្រុម​សិង្ហបុ​រី ​បានមេដា​យសំ​រិទ្ធ​ (៩,៤៧​ពិន្ទុ​)។  

ក្នុង​ថ្ងៃដ​ដែល ​កីឡាក​រ ​សាន​ អាន​ បា​នចូល​រួម​ប្រកួត​ក្នុងវិ​ញ្ញាសា ​Wus​hu ​Men NANGUAN ដោយ​គេរក​បានពិ​ន្ទុតិច​ជាង​គេ (៧,១០) ក្នុ​ងចំណោ​មបេក្ខជ​ន១១​នាក់​ដែលបា​នចូល​រួម។ សម្រាប់វិ​ញ្ញាសានេះ​ កីឡា​ករ​មីយ៉ាន់​ម៉ា W​ai Phyo Aung (៩,៧០)​ បានមេ​ដាយមា​ស កី​ឡាករ​ម៉ាឡេ​ស៊ី Mun Hua Ho (៩,៦៨) បានមេដា​យប្រាក់​ និង​កីឡាក​រមីយ៉ា​ន់ម៉ា​ម្នាក់​ទៀត Soe Kyaw (៩,៦៧) បានមេ​ដាយសំ​រិទ្ធ​៕  

© រក្សាសិទ្ធិដោយ thmeythmey.com