ជាតិ
សង្គមជាតិ
ទិដ្ឋភាពនៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់កូវីដ-១៩
15, Apr 2021 , 11:09 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែមេសា អាជ្ញាធរចាប់ផ្តើមបិទផ្លូវនៅក្នុងរាជធានីភ្នំពេញ និងផ្លូវព្រំប្រទល់ក្រុងតាខ្មៅ ទៅតាមការសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា។ ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅត្រូវអនុវត្តពីថ្ងៃទី១៥-២៨ ខែមេសា ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

 
ក្នុងការបិទខ្ទប់នេះ រដ្ឋាភិបាល មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនិងប្រជាពលរដ្ឋក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ចេញពីផ្ទះឬកន្លែងរស់នៅបច្ចុប្បន្នឡើយ។ 
 
ប៉ុន្តែរដ្ឋាភិបាល នៅតែអនុញ្ញាតឲ្យពលរដ្ឋទៅទិញម្ហូបអាហារ និងសម្ភារប្រើប្រាស់ និងអនុញ្ញាតឲ្យពលរដ្ឋចេញទៅបំពេញការងារ។​ប៉ុន្តែប្រជាពលរដ្ឋទាំងនោះត្រូវមានលិខិត និងឯកសារបញ្ជាក់ពីការងាររបស់ខ្លួនដែរ។
 
 
ទោះបីមានការបិទខ្ទប់រាជធានីពិតមែន ប៉ុន្តែអាជីវករមួយចំនួននៅតែប្រកបមុខរបរតាមធម្មតា ខណៈពលរដ្ឋមិនត្រូវចេញពីផ្ទះ បើសិនជាគ្មានភារកិច្ចចាំបាច់។ 
 
សូមទស្សនាទិដ្ឋភាពដែលអាជ្ញាធរបិទផ្លូវនៅក្នុងទីតាំងសំខាន់ៗមួយចំនួននារាជធានីភ្នំពេញ និងក្រុងតាខ្មៅដូចខាងក្រោម៖
 
ព្រំប្រទល់ក្រុងតាខ្មៅ ខេត្តកណ្តាល 














ម្តុំផ្លូវ៦០ម៉ែត្រ
























ម្តុំស្ពានជ្រោយចង្វារ
















ម្តុំរង្វង់មូលផ្សារដើមថ្កូវ 





 
 
 

Tag:
 ផ្លូវ
  បិទខ្ទប់
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com