កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ កីឡាករប្រដាល់កម្ពុជាបីរូបសុទ្ធតែខកដំណើរក្នុងការបោះជំហានទៅមុខ ការប្រកួតរវាងស្វាយ រដ្ឋា និងកីឡាករហ្វីលីពីន។ រូបថត ហ្វេសប៊ុក Bong Chhoam
× កីឡាករប្រដាល់សកលកម្ពុជាបីរូបសុទ្ធតែបានខកឱកាសក្នុងការឈានទៅដណ្តើមមេដាយប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៧នេះ បន្ទាប់ពីពួកគេបានចាញ់គ្រូប្រកួតរៀងៗខ្លួននៅលើសង្វៀនក្នុងកីឡដ្ឋាន Wunna Theikdi Sports Complex (NPT) ក្រុងណៃពីដរ ប្រទេសមីយ៉ាន់ម៉ា កាលពីល្ងាចថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០១៣។
សម្រាប់ការប្រកួតទម្ងន់៥៦គីឡូក្រាម កីឡាករ ឡុង ឡាំដា បានបរាជ័យក្រោមថ្វីដៃរបស់កីឡាករថៃ Donchai Thathi ក្នុងលទ្ធផលពិន្ទុ ០-៣។ កីឡាករ ស្វាយ រដ្ឋា ក៏បានខកចិត្តក្នុងលទ្ធផលដូចគ្នានេះផងដែរដោយសារថ្វីដៃកីឡាករហ្វីលីពីន Dennis Galvan ក្នុងប្រភេទទម្ងន់៦៤គីឡូក្រាម។ ដោយឡែក កីឡាករ ស្រ៊ុន ពិសី បានចាញ់កីឡាករថៃ Apichet Saenset ដោយបច្ចេកទេស៕ © រក្សាសិទ្ធិដោយ thmeythmey.com