COVID-19
ជាតិ
មនុស្ស២៦២នាក់ទៀតវិជ្ជមានកូវីដ-១៩ ខណៈ ៧៤នាក់ជាសះស្បើយ
16, Apr 2021 , 12:14 pm        
រូបភាព
រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ-១៩ ចូលមណ្ឌលសម្រាកព្យាបាលនៅកោះពេជ្រ បន្តកន្ទុយ​គ្នា កាលពីរសៀលថ្ងៃទី១៦ មេសា។ រូបថត៖ អ៊ូ សុខមាន
រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ-១៩ ចូលមណ្ឌលសម្រាកព្យាបាលនៅកោះពេជ្រ បន្តកន្ទុយ​គ្នា កាលពីរសៀលថ្ងៃទី១៦ មេសា។ រូបថត៖ អ៊ូ សុខមាន
មនុស្ស​ ២៦២​នាក់​ទៀត​នៅ​កម្ពុជា មាន​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ មាន​ច្រើនជាងគេ​ គឺដល់ទៅ ២៣២នាក់។ ទន្ទឹមនឹងនេះ ក៏មាន​អ្នកជំងឺ​ចំនួន​ ៧៤​នាក់​បន្ថែម បានជា​សះស្បើយ​វិញ​។ សរុបអ្នកវិជ្ជមានកូវីដ-១៩នៅកម្ពុជាមានចំនួន ​៥៤៨០នាក់ ក្នុងនោះ ២៣៩៣នាក់ បានជា​សះស្បើយ​វិញ និង​៣៨​នាក់ បាន​បាត់​បង់ជីវិត​។​ កម្ពុជានៅសស់អ្នកជំងឺសុរប ៣០៤៤នាក់ ក្នុងនោះ អ្នកជំងឺ ១០១៥នាក់ កំពុងរង់ចាំការបញ្ជូនទៅកន្លែងសម្រាក​ព្យាបាល។  នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នា​ថ្ងៃ​សុក្រ ទី​១៦ ខែមេសា​។



ក្នុងចំណោមអ្នកវិជ្ជមានទាំង ២៦២នាក់ មានអ្នកនៅរាជធានីភ្នំពេញ ចំនួន ២៣២នាក់ , កំពង់ចាម ២នាក់, កំពង់ស្ពឺ១នាក់ , កំពង់ធំ ១នាក់ , កណ្តាល ៤នាក់, ព្រៃវែង ២នាក់, ពោធិ៍សាត់ ២នាក់, សៀមរាប ២នាក់, ស្វាយរៀង ១នាក់ និង២នាក់នៅតាកែវ។  

ជាមួយគ្នានេះ កម្ពុជាក៏មានអ្នកសះស្បើយចំនួន ៧៤នាក់បន្ថែមទៀតដែរ ដោយក្នុងនោះមាន ២នាក់ជាករណីនាំចូល។ ចំណែកមនុស្ស៧២នាក់ទៀត ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ ដោយក្នុងនោះ ១នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលព្យាបាលស្រុកកោះធំ ខេត្តកណ្តាល។ ១នាក់  ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកែប។ ១នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, ២៣នាក់ ត្រូវបានចេញពីកន្លែងសម្រាកព្យាបាលក្នុងខេត្តព្រះសីហនុ ។ ១៥នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យស្វាយជ្រុំ ខេត្តស្វាយរៀង។ ៣១នាក់ ជាអ្នកជាសះស្បើយរស់នៅរាជធានីភ្នំពេញ។

​បច្ចុប្បន្ន អ្នកជំងឺ​កូ​វីដ​-១៩ សរុប​ ៥៤៨០នាក់ កំពុង​សម្រាក​ព្យាបាល ខណៈ​ ២៣៩៣នាក់ បានជា​សះស្បើយ​វិញ និង​៣៨​នាក់ បាន​បាត់​បង់ជីវិត​។​
 
​ក្រៅពី​ភ្នំពេញ ខេត្ត​ដែលមាន​ករណី​២០​កុម្ភៈ រួមមាន​ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង ពោធិ៍សាត់ ក្រចេះ ព្រះវិហារ និង​ខេត្តកំពង់ស្ពឺ​៕

© រក្សាសិទ្ធិដោយ thmeythmey.com