COVID-19
ជាតិ
លោក ឃួង ស្រេង៖ វិធានការរឹតបន្តឹងដើម្បីទប់ទល់កូវីដ-១៩ មិនមែនធ្វើបាបពលរដ្ឋទេ គឺជាការជួយសង្គ្រោះទៅវិញ
18, Apr 2021 , 10:59 pm        
រូបភាព
ភ្នំពេញ៖ ថ្លែងនាពិធីចុះល្បាត នៅខណ្ឌមានជ័យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យ អាជ្ញាធរ ត្រូវរឹតបន្តឹងវិធានការពារកូវីដ-១៩ ចំពោះពលរដ្ឋ និងកម្មកររោងចក្រ។ អភិបាលរូបនេះ បានបន្ថែមថា បើបុគ្គលណាមិនគោរព ឬអនុវត្តមិនបានត្រឹមត្រូវតាមការណែនាំ ត្រូវចាត់ការតាមផ្លូវច្បាប់។


 
លោក ឃួង ស្រេង សង្កត់ធ្ងន់ថា សកម្មភាពរឹតបន្តឹងរបស់អាជ្ញាធរ ដល់ពលរដ្ឋនេះ មិនមែនធ្វើបានពលរដ្ឋនោះទេ គឺដើម្បីការពារពលរដ្ឋពីជំងឺដ៏សាហាវមួយនេះ។ «ទិដ្ឋភាព ជារួមយើងមើលឃើញថាហាក់ដូចជាធ្វើបាកគាត់[ពលរដ្ឋ]។ ប៉ុន្តែធាតុពិតអំពើល្អរបស់យើង គឺដូចជាអាណាព្យាបាល ជាបង ដែលកំពុងមើលខុសត្រូវចំពោះប្អូនកូនចៅរបស់ខ្លួន ដែលមិនបានយល់ពីជំងឺរាលត្បាត។ យើងណែនាំគាត់ឱ្យយល់ពីជំងឺនេះ ដើម្បីកាត់បន្ថយ និងឈានទៅរកលុបបំបាត់ការឆ្លងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងរាជធានីភ្នំពេញ»។ នេះជាការអះអាងរបស់លោក ឃួង ស្រេង។ 
 
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង  ក៏បានណែនាំអាជ្ញាធរ ត្រូវការពារខ្លួនតាមវិធានការរបស់ក្រសួងឱ្យបានខ្ជប់ខ្ជួន ជាពិសេសពេលកំពុងបំពេញភារកិច្ច និងត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារអាយុជីវិតពលរដ្ឋពីជំងឺកូវីដ-១៩៕  
   
 

© រក្សាសិទ្ធិដោយ thmeythmey.com