COVID-19
ជាតិ
កូវីដ-១៩ បានសម្លាប់មនុស្ស២នាក់ទៀត ដែលធ្វើឲ្យចំនួនអ្នកស្លាប់នៅកម្ពុជាកើនដល់៤៥នាក់
19, Apr 2021 , 11:09 am        
រូបភាព
រូបពីរដ្ឋបាលរាជធានីភ្នំពេញ
រូបពីរដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ បរុសខ្មែរពីរនាក់ទៀត បានស្លាប់ដោយសារកូវីដ-១៩ កាលពីថ្ងៃទី១៨ ដោយម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យហ្លួងម៉ែ និងម្នាក់ទៀតស្លាប់ នៅមណ្ឌលសុខភាពចាក់អង្រែ។ មកទល់ពេលនេះ កម្ពុជាមានអ្នកស្លាប់ដោយសារកូវីដ-១៩ មានជាចំនួន៤៥នាក់ហើយ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ចេញនៅយប់ថ្ងៃទី១៨មេសានេះ។



ក្រសួងសុខាភិបាលបានបញ្ជាក់ថា បុរសខ្មែរម្នាក់អាយុ៥៥ឆ្នាំ បានស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យហ្លួងម៉ែ ជាអ្នករស់នៅសង្កាត់អូរឫស្សី ខណ្ឌ៧មករា។ បុរសនេះ បានចូលសម្រាបនៅមណ្ឌលព្យាបាលបុរី១០០ខ្នង កាលពីថ្ងៃទី១៥មេសា ហើយបានបញ្ជូនទៅពេទ្យហ្លួងម៉ែនៅថ្ងៃទី១៨មេសា។ ជាមួយគ្នាដែរ ក្រុមគ្រូពេទ្យអះអាងថា បុរសរូបនេះមានជំងឺទឹកនោមផ្អែមប្រចាំកាយ បានស្លាបបាត់បងមុនពេលចូលដល់មន្ទីរពេទ្យហ្លួង ដោយសារជំងឺកូវីដ-១៩។ 
 
រីឯ បុរសម្នាក់ដែលស្លាប់នៅមណ្ឌលសុខភាពចាក់អង្រែ គឺរស់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ បានចូលសម្រាកនីមណ្ឌលសុខភាពនេះកាលពីថ្ងៃទី១៥មេសា។ បុរសរូបនេះ ក៏មានជំងឺទឹកនោមផ្អែមផងដែរ ហើយនៅរសៀលថ្ងៃទី១៨មេសា មានស្ថានភាពហត់និងដង្ហក់ខ្លាំងរហូតបណ្ដាលឲ្យស្លាប់ ដោយសារជំងឺកូវីដ-១៩។ 
 
មកដល់ពេលនេះ កម្ពុជាមានអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន ៤៥នាក់ ហើយអ្នកឆ្លងនៅទូទាំងប្រទេស មានប្រមាណជាង៦ពាន់នាក់៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com