ជាតិ
ផ្នែកខ្លះនៃផ្សារចំនួន១០ ក្នុងខេត្តបាត់ដំបងបន្តបិទ ដល់ថ្ងៃទី២៨មេសា
21, Apr 2021 , 9:29 am        
រូបភាព
បាត់ដំបង៖  លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង សម្រេចបន្តបិទផ្នែកខ្លះនៃផ្សារចំនួន១០ ក្នុងខេត្តរហូតដល់ថ្ងៃទី២៨ មេសា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ យ៉ាងណាក៏ដោយ រដ្ឋបាលខេត្តបាត់ដំបង បានអនុញ្ញាតឲ្យលក់នៅផ្នែកខ្លះនៃបរិវេណខាងក្រៅផ្សារ ដូចជា បន្លែ ត្រី សាច់ គ្រឿងឧបភោគបរិភោគ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ។ ផ្សារនៅបាត់ដំបងទាំង១០ នោះរួមមាន ផ្សារធំបាត់ដំបង (ផ្សារណាត់) ផ្សារបឹងឈូក ផ្សារ១៣មករា ផ្សាររោងល្ខោន ផ្សារភួពុយ ផ្សារអប្សរា ផ្សារលើ ផ្សារវត្តលៀប ផ្សារពោធិវង្សផ្សារ ផ្សារថ្មីថ្មគោល និងផ្សារឃុំជ្រៃ។  លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ធ្លាប់បានពន្យល់ថា ការបិទផ្នែកខ្លះនៃផ្សារ គឺបិទកន្លែងណា ដែលមានសភាពងងឹង គ្មានខ្យល់ចេញចូលប៉ុណ្ណោះ និងលក់អ្វីដែលមិនមែនជាតម្រូវចាំបាច់។



ខាងក្រោមនេះ ជាសកម្មភាពទិញដូររបស់អាជីវករនៅបរិវេណផ្សារណាត់ ផ្សារបឹងឈូក ផ្សារលើ និងផ្សាររោងល្ខោន៖
 

























 

Tag:
 បាត់ដំបង
 បិទផ្សារ
© រក្សាសិទ្ធិដោយ thmeythmey.com