COVID-19
ជាតិ
COVID-19៖ ករណីឆ្លងនៅអាស៊ីអាគ្នេយ៍មានជាង៣,២លាន ដោយកម្ពុជា និងថៃ ឡើងកាន់តែខ្ពស់
20, Apr 2021 , 9:32 pm        
រូបភាព
ដោយ: ថ្មីៗ
ករណីឆ្លងកូវីដ-១៩ នៅអាស៊ីអាគ្នេយ៍ឡើងដល់ជាង៣,២លាននាក់ហើយ ដោយគិតត្រឹមយប់ថ្ងៃទី២០ ខែមេសា នេះ ដោយកម្ពុជា និងថៃ មានចំនួនកើនឡើងច្រើន នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ក៏មិនមានការថមថយនោះដែរ។



ឥណ្ឌូណេស៊ី មានជាង១,៦លានករណី ដែលស្មើពាក់កណ្តាលនៃចំនួនសរុបនៅតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ដោយរាប់បញ្ចូលទាំងទីម័រខាងកើត។ ហ្វីលីពីន មានជាង៩៥ម៉ឺនករណី ម៉ាឡេស៊ីជិត៣៨ម៉ឺនករណី មីយ៉ាន់ម៉ា ជាង១៤ម៉ឺនករណី។

សិង្ហបុរី មានជាង៦ម៉ឺនករណី ថៃមានជាង៤៥០០០ ខណៈកម្ពុជាមានជាង៧០០០ករណី ដោយនាំមុខវៀតណាម ទីម័រខាងកើត ព្រុយណេ និងឡាវ។


អ្នកស្លាប់សរុបមានជាង៦ម៉ឺននាក់ ដោយកម្ពុជាក្លាយជាប្រទេសទី៦ដែលមានអ្នកស្លាប់ច្រើនជាងគេក្នុងតំបន់ ពោលគឺមាន៤៩នាក់ បន្ទាប់ពីឥណ្ឌូណេស៊ី ជាង៤៣០០០នាក់ ហ្វីលីពីន ជាង១៦០០០នាក់ មីយ៉ាន់ម៉ា ៣២០៦នាក់ ម៉ាឡេស៊ី ១៣៨៩នាក់ និងថៃ ១០៨នាក់។

អ្នកសះស្បើយមានជាង២,៨លាននាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com