COVID-19
ជាតិ
៥នាក់ទៀតស្លាប់ដោយសារកូវីដ-១៩នៅកម្ពុជា សរុប៥៤
21, Apr 2021 , 12:52 pm        
រូបភាព
ក្រសួងសុខាភិបាលបាន​ប្រកាសពីករណីជនជាតិខ្មែរ​៥នាក់ទៀត ស្លាប់ដោយសារជំងឺកូវីដ-១៩នៅកម្ពុជា ដែលក្នុងនោះមាន​បុរសអាយុ៣៣​ឆ្នាំ,​៦៣ឆ្នាំ និងស្ត្រីអាយុ​៦៦​ឆ្នាំ អាយុ​៥២​ឆ្នាំ និង៦១ឆ្នាំ។



បុរសអាយុ៣៣​ឆ្នាំ រស់នៅសង្កាត់ដង្កោ បាន​បាត់ជីវិតកាលពី​ម៉ោង​៧ និង​៣០នាទី ព្រឹក​ថ្ងៃទី​២០ ខែមេសា នៅ​មន្ទីរពេទ្យ​ហ្លួងម៉ែ។ ស្ត្រីអាយុ​៦៦​ឆ្នាំ រស់នៅខេត្តព្រះសីហនុ បានស្លាប់កាលពីម៉ោង៥ភ្លឺ ថ្ងៃទី២០ ខែមេសា នៅមន្ទីរពេទ្យ​បង្អែក ខេត្តព្រះសីហនុ។ ស្ត្រីអាយុ​៥២ឆ្នាំ រស់នៅ​សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ស្លាប់កាលពីម៉ោង៦ព្រឹក​ថ្ងៃទី២០ ខែមេសា នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។ ពួក​គេសុទ្ធតែ​បាន​បាត់បង់ជីវិត​ដោយសារវិបត្តិផ្លូវ​ដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និង​រលាកសួត​ដោយសារវីរុសកូវីដ-១៩។

បុរសអាយុ​៦៣​ឆ្នាំ រស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បាន​ស្លាប់​កាលពី​ល្ងាចថ្ងៃទី​១៨ ខែមេសា មុនចូលមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ សពត្រូវបានយកសំណាក​ធ្វើការវិភាគ ដោយទទួល​បាន​លទ្ធបញ្ជាក់ថា គាត់វិជ្ជមានកូវីដ-១៩។ អ្នកជំងឺមាន​ជំងឺទឹកនោមផ្អែម​ប្រចាំកាយ​មុនចូលដល់មន្ទីរពេទ្យ (Mourant entrant avec COVID-19)។

នៅមន្ទីរពេទ្យដដែល ស្ត្រីអាយុ​៦១​ឆ្នាំ អាសយដ្ឋាននៅស្រុកអង្គស្នួល​ ខេត្តកណ្តាល បាន​ស្លាប់បាត់បង់ជីវិត​កាលពី​ម៉ោង​៥ និង​៥០នាទីល្ងាចថ្ងៃទី​២០ ខែមេសា ដោយសាវ​វិបត្តិផ្លូវដង្ហើម​ស្រួចស្រាវធ្ងន់ធ្ងរ និង​រលាកសួតសងខាង​ដោយសារវីរុស​កូវីដ-១៩ ហើយគាត់មានជំងឺទឹក​នោម​ផ្អែមផងដែរ។

មក​ដល់ពេលអ្នកជំងឺកូវីដ-១៩ ដែលបាន​ស្លាប់នៅកម្ពុជាឡើង​ដល់​ទៅ៥៤នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com