COVID-19
ជាតិ
៦៩៨​នាក់​ទៀត​វិជ្ជមាន​កូ​វីដ​-១៩ ​អ្នក​សះស្បើយមាន​៩៩៤នាក់​ ខណៈអ្នកស្លាប់ឡើងដល់៨៨នាក់
28, Apr 2021 , 8:33 pm        
រូបភាព
មនុស្ស​៦៩៨នាក់​បន្ថែមទៀត វិជ្ជមាន​កូ​វីដ​-១៩​នៅ​កម្ពុជា ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន​៩៩៤​នាក់​។ ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី គឺ​នៅ​ភ្នំពេញ​មាន​អ្នក​ឆ្លង​ច្រើនជាងគេដែលមានដល់ទៅ​៥៥៨នាក់​។ មនុស្ស៦នាក់ទៀតបានស្លាប់ដែលធ្វើឲ្យចំនួន​សរុបឡើងដល់៨៨នាក់។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​។

 


ក្នុងចំណោម​៦៩៨ករណីថ្មី មាន​១ករណីជាពលករខ្មែរអាយុ១៨​ឆ្នាំទើបមកពីថៃ។ បច្ចុប្បន្នសម្រាកព្យាបាលនៅមន្ទីរពេទ្យបន្ទាយមានជ័យ។

៦៩៧ករណីពាក់ព័ន្ធសហគមន៍​២០កុម្ភៈ ដែលក្នុងនោះ៣នាក់នៅកំពង់ស្ពឺ, ៣នាក់នៅតាកែវ, ២នាក់នៅពោធិ៍សាត់, ១៦នាក់នៅព្រះសីហនុ, ៧២នាក់នៅកណ្តាល, ៤៣នាក់នៅបន្ទាយមានជ័យ និង​៥៥៨នាក់ (ក្នុងនោះស្លាប់២នាក់) នៅភ្នំពេញ។

រីឯអ្នកជាសះស្បើយមាន​៩៩៤នាក់ ដោយ១នាក់នៅកោះកុង ២នាក់នៅព្រៃវែង ១នាក់នៅសៀមរាប ៣២នាក់នៅកណ្តាល ៦៥នាក់នៅព្រះសីហនុ និង​៨៩៣នាក់នៅភ្នំពេញ។

អ្នកស្លាប់ថ្មីមាន៦នាក់ក្នុងនោះ​មានបុរសខ្មែរអាយុ​៣៧ឆ្នាំ (សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ), ស្ត្រីខ្មែរអាយុ​៦៨​ឆ្នាំ (សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ), បុរសខ្មែរអាយុ​៦១ឆ្នាំ (សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ), ស្ត្រីខ្មែរអាយុ​៥១​ឆ្នាំ (សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក), បុរសខ្មែរអាយុ​៨០​ឆ្នាំ (សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ) និង​បុរសខ្មែរអាយុ​៩៣ឆ្នាំ (សង្កាត់លេខ៤ ក្រុងព្រះសីហនុ)។

គិតមកដល់ពេលនេះ កម្ពុជាមាន​ករណីកូវីដ-១៩ សរុប​១១៧៦១ករណី ក្នុងនោះ​១១២១០ ជាករណីសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយមាន​៤៦៩៨នាក់ ស្លាប់មាន​៨៨នាក់ និង​៦៩៦៨នាក់កំពុងសម្រាកព្យាបាល៕


© រក្សាសិទ្ធិដោយ thmeythmey.com