COVID-19
ជាតិ
ផ្សារបណ្ដោះអាសន្ននៅខេត្តកំពងស្ពឺ បើកដំណើរការនៅថ្ងៃ២៩មេសា
29, Apr 2021 , 7:59 am        
រូបភាព
ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ ផ្សារបណ្ដោះអាសន្ន នៅក្នុងភូមិទួលគោក សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមនប្រមាណជាង២០០តូប បើកដំណើរការឱ្យពលរដ្ឋដាក់លក់ នៅថ្ងៃ ២៩ ខែមេសា ឆ្នាំ២០២១។ នេះបើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។

 
រដ្ឋបាលបាលខេត្តកំពង់ស្ពឺបានរៀបចំផ្សារបណ្ដោះអាសន្ន ដើម្បីរក្សាគម្លាតឱ្យពលរដ្ឋ អាចនៅបន្តការលក់ ប្រកបដោយការពារ និងហានិភ័យទាប ដោយកំណត់ចម្ងាយ ២ម៉ែត្រសម្រាប់ពីតូបមួយទៅតូបមួយ ឱ្យអ្នកលក់ម្នាក់ៗ។ ផ្សារនេះមានទីតាំងនៅលើដីឡូត៌មួយកន្លែង ស្ថិតក្នុងភូមិទួលគោក សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ 
 



លោក រ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានថ្មីៗ២៥យ៉ាងដូច្នេះ៖  «ផ្សារនេះអាចនឹងត្រូវដាក់ឱ្យដំណើរការនៅថ្ងៃទី ២៩ ខែមេសា ប្រសិនបើគ្មានបញ្ហារហាក់រអូលណាមួយទេ។ ពីម្សិលមិញក្រុមការងារបើកការប្រជុំ ហើយព្រឹកមិញចាប់អនុវត្តន និងរៀបចំកំណត់ចម្ងាយ និងគម្លាត »។
 
មូលហេតុដែលនាំឱ្យរដ្ឋបាលខេត្តរៀបចំផ្សារនេះ ដោយសារមើលឃើញថា សកម្មភាពលក់នៅផ្សារចាស់ ( ផ្សារកញ្ច្រែង) ប្រជាពលរដ្ឋ មិនបានអនុវត្ត និងរក្សាគម្លាតឱ្យបានត្រឹមត្រូវ ទើប បង្កើតឱ្យមានការបង្កើតផ្សារបណ្ដោះអាសន្ននេះឡើង ក្នុងគោលបំណងជួយរក្សាសុវត្តិភាព និងអនាម័យ ក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ។ 
 
« ផ្សារនេះអាចនឹងត្រូវបន្ថែមចំនួនតូប ប្រសិនបើមានអ្នកលក់កើនច្រើន ក្នុងដំណាក់កាលនេះយើងមិនបង្កើតផ្សារបណ្តោះអាសន្នបន្ថែមទៀតទេ ហើយចំពោះទំហំផ្ទៃដីផ្សារបណ្ដោះអាសន្ននេះ ខ្ញុំមិនអាចបញ្ជាក់ពីទំហំបានទេ ប៉ុន្ដែគ្រាន់បានដឹងថា ដីទីនេះធំ »។នេះបើតាម លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ៕
 
ផ្សារបណ្ដោះអាសន្ន ដែលរដ្ឋបាលខេត្តកំពង់ស្ពឺរៀបចំឱ្យពលរដ្ឋលក់ ទំនិញ និងបន្លែផ្លែឈើ ក្នុងស្ថានភាពបែបនេះ 
 
ស្ថិតនៅភូមិទួលគោក សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ 
 








Tag:
 កូវីដ- ១៩
  កំពង់ស្ពឺ
  ផ្សារ
  បណ្ដោះអាសន្ន
  ពលរដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com