កីឡាជាតិ
ជាតិ
ស៊ី​ហ្គេ​ម៖ ក្រុម​សីប៉ា​តាក្រ​នារី​កម្ពុជា​បាន​មេដាយ​សំរឹទ្ធមួយ
10, Dec 2013 , 10:14 pm        
រូបភាព
ដោយ:
ដំណឹង​ល្អៗ ជាប់​គ្នា​ឥត​ដាច់​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ពី​​កីឡា​សីហ្គេម​ឆ្នាំ​២០១៣ ដែល​រៀបចំ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ ជាក់​ស្ដែង​ក្រុម​កីឡា​សីប៉ាតាក្រ នារី របស់​កម្ពុជា ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​មួយ​ថែម​ក្នុង​បញ្ជី​សរុប​របស់​កម្ពុជា នៅ​ថ្ងៃ​ទី ១០ ធ្នូ ២០១៣ នេះ។

 

វិញ្ញាសា​ដែល​កម្ពុជា​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​គឺ Sepaktakraw Women's Hooptakraw (សីកន្រ្តក)ខណៈ​មេដាយ​មាស​បាន​ទៅ​​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា និង មេដាយ​សំរឹទ្ធ​បាន​ទៅ ក្រុម​នារី​ឡាវ។ ចំពោះ​ក្រុម​កីឡា​ការិនី​របស់​កម្ពុជា​ទាំង ៦ នាក់​ដែល​បាន​សាង​ស្នាដៃ​​រូម​មាន សុទ្ធ ស្រីលក្ខណ៍, ងួន ចាន់បូរ៉ាមី,ពេជ្រ សុភា, សាន សុភាព, សាន សុភ័ណ្ឌ និង អ៊ុក សុខសាន្ត។  

គួរ​រំលឹក​ថា ក្រុម​សីប៉ា​តា​ក្រ និង សីឈិន​ឡុង របស់​កម្ពុជា​គឺ​មាន​សមាជិក​តែ​មួយ​នោះ​ទេ ដោយ​ក្រុម​នេះ​បាន​ចេញ​ទៅ​ហ្វឹកហាត់​នៅ​​ប្រទេស​មីយ៉ាន់ម៉ា តាំង​ពី​ដើម​ខែ​តុលា មក​ម៉្លេះ។   សីប៉ា​តាក្រ បែង​ចែក​ជា ២ គឺ ក្រុម​បុរស និង នារី ដោយ​មាន​ ១០ វិញ្ញាសា​ខុសៗគ្នា និង​​ចាប់​ប្រកួត​ពី​ថ្ងៃ​ទី ១០ នេះ​ដល់​ថ្ងៃ​ទី ២២ ធ្នូ ឆ្នាំ ២០១៣ តែ​ម្ដង នៅ​កីឡ​ដ្ឋាន Wunna Theikdi Indoor Sradium ក្នុង​ក្រុង​ណៃពីដរ៕    

© រក្សាសិទ្ធិដោយ thmeythmey.com