ជាតិ
ក្រសួងអប់រំ រើសគ្រូកម្រិតឧត្តម៨៥នាក់ ឱ្យបម្រើការងារតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ
15, May 2021 , 9:29 am        
រូបភាព
សកម្មភាពគ្រូ​បង្រៀន​និស្សិត​នៅ​ក្នុង​ថា្នក់ (រូបភាពពីសាកលវិទ្យាល័យកម្ពុជា)
សកម្មភាពគ្រូ​បង្រៀន​និស្សិត​នៅ​ក្នុង​ថា្នក់ (រូបភាពពីសាកលវិទ្យាល័យកម្ពុជា)
ដោយ:
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តមចំនួន៨៥នាក់ សម្រាប់បម្រើការនៅគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងអង្គភាពនានាក្រោមឱវាទទីស្តីការក្រសួង។


 
លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនត្រូវមានសញ្ញាបត្របណ្ឌិតឡើងទៅ ដោយមិនកំណត់អាយុ។ បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រសមមូល ត្រូវមានអាយុច្រើនបំផុត៤០ឆ្នាំ។ ចំពោះបេក្ខជនជាមន្ត្រីរាជការ មិនកំណត់អាយុឡើយ។ 
 
សម្រាប់បេក្ខជនជាមន្ត្រីរាជការស៊ីវិល ត្រូវមានលិខិតអនុញ្ញាតពីប្រធានអង្គការ ឬក្រសួង ស្ថាប័នសាមី។ ចំពោះបេក្ខជនជានារី ឬជនមានពិការភាពដែលមានសមត្ថភាពសមស្រប ត្រូវបានក្រសួងអប់រំលើកទឹក។ 
 
បេក្ខជនដែលមានបំណងប្រឡងអាចទាញយកសំណុំឯកសារ តាមគេហទំព័ររបស់ក្រសួងអប់រំ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដោយដាក់ពាក្យនៅការិយាល័យក្របខណ្ឌ នៃនាយកដ្ឋានបុគ្គលិក ឬតាមតេឡេក្រាមទូរសព្ទលេខ ០១១៨៥៥០៤៥ ឬ០១២៧៥១១០៩។ 
 
បេក្ខជន នឹងត្រូវប្រឡងផ្នែកវប្បធម៌ទូទៅ រយៈពេល២ម៉ោង, មុខវិជ្ជាជំនាញ រយៈពេល៣ម៉ោង និងភាសាអង់គ្លេស ឬបារំាង ទៅតាមការជ្រើសរើសរបស់បេក្ខជន រយៈពេល១ម៉ោងកន្លះ៕ 
 
 
 

Tag:
 គ្រូបង្រៀន
© រក្សាសិទ្ធិដោយ thmeythmey.com