កីឡាអន្តរជាតិ
អន្តរជាតិ
Leicester City លើកពាន FA Cup លើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប
16, May 2021 , 6:21 am        
រូបភាព
ដោយ: ថ្មីៗ
Leicester City បានយកឈ្នះ Chelsea ១-០ ដើម្បីក្លាយជាម្ចាស់ពាន FA Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ហើយជាជោគជ័យនៅវគ្គផ្តាច់ព្រ័ត្រជាលើកដំបូងបើគិតចាប់តាំងពីការបង្ហាញខ្លួនលើកចុងក្រោយកាលពីឆ្នាំ១៩៦៩មក។ Youri Tielemans ជាអ្នកស៊ុតបាល់បញ្ចូលទីនាំជ័យជម្នះនៅនាទី៦៣។



 
Leicester ឈ្នះជើងឯក FA Cup លើកដំបូង ក្រោយការព្យាយាម៥លើកនាំឲ្យពួកគេក្លាយជាក្លិបទី៤៤នៃក្របខណ្ឌបាល់ទាត់អង់គ្លេស ដែលឈ្នះពានរង្វាន់នេះ។
 
រីឯ Chelsea វិញ បានក្លាយជាក្រុមដំបូងដែលចាញ់វគ្គផ្តាច់ព្រ័ត្រ FA Cup ពីររដូវកាលជាប់គ្នា បើគិតចាប់តាំងពី Newcastle រងការខកចិត្ត កាលពីរដូវកាល១៩៩៧-៩៨ និង១៩៩៨-៩៩។
 
ជាមួយគ្នានេះ លោក Brendan Rodgers គ្រូបង្វឹក Leicester បានក្លាយជាអ្នកចាត់ការដំបូង បន្ទាប់ពី Sir Alex Ferguson ដែលបានឈ្នះទាំង English និង Scottish FA Cup ហើយ Youri Tielemans ក្លាយជាកីឡាករបែលហ្ស៊ិកទី៣ដែលបានស៊ុតបាល់បញ្ចូលទីក្នុងវគ្គផ្តាច់ព្រ័ត្រ និងលើកពាន ក្រោយ Eden Hazard នៅឆ្នាំ២០១៨ និង Kevin de Bruyne ឆ្នាំ២០១៩៕
 



© រក្សាសិទ្ធិដោយ thmeythmey.com